ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងបរិស្ថាន ចុះសិក្សា និងពិនិត្យមើលជាក់ស្ដែង តំបន់សក្ដានុពលទេសចរណ៍ធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃកែវសីមា

55

ខេត្តមណ្ឌលគិរី ៖ មន្រ្តីជំនាញក្រសួងបរិស្ថាន បានចុះពិនិត្យមើលជាក់ស្តែង តំបន់ទេសចរណ៍ធម្មជាតិ ដ៏មានសក្ដានុពល នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ក្នុងភូមិសាស្រ្តភូមិពូត្រំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បន្ទាប់ពីមានការស្នើសុំរបស់អ្នកវិនិយោគ លើវិស័យទេសចរណ៍ធម្មជាតិ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨។

ក្រុមការងារដឹកនាំដោយលោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួម ពីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអាជ្ញាធរមូលដ្ឋាន ។ ការចុះសិក្សានិងពិនិត្យមើលជាក់ស្ដែងនេះ បន្ទាប់ពីមានការស្នើសុំរបស់អ្នកវិនិយោគ លើវិស័យទេសចរណ៍ធម្មជាតិ ក្នុងគោលបំណងរួមចំណែក អភិរក្សធនធានធម្មជាតិ លើវិស័យទេសចរណ៍ និងការជួយលើកកម្ពស់កម្រិតជីវភាព រស់នៅរបស់សហគមន៍មូលដ្ឋាន តាមរយៈវិស័យទេសចរណ៍ធម្មជាតិ ដ៏មានសក្ដានុពលមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង