ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ ជនជាតិបរទេស បានជាង២០ម៉ោង ជនដៃដល់ត្រូវសមត្ថកិច្ចនគរបាលស្រាវជ្រាវបង្រ្កាបបាន

71


បាត់ដំបង៖ កម្លាំងនគរ បាល​ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជន សង្ស័យចំនួន១នាក់ ក្រោយធ្វើសកម្មភាពលួចទ្រព្យសម្បត្តិជនជាតិបរទេស បានជាង២០ម៉ោង នៅ​ចំណុចភូមិរំចេក ៤សង្កាត់រតន: ក្រុងបាត់​ដំបង​ ខេត្តបាត់ដំបង​កាលពីល្ងាចថ្ងៃទី១៤ធ្នូ២០១៨ ។

លោកឧត្តមសេនីយ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការរងទទួលផែនព្រហ្មទណ្ឌ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា
ជនសង្ស័យឈ្មោះ សម្បត្តិ សុគាវណ្ណរាជ ហៅ ចិន ភេទ ប្រុស អាយុ២១ឆ្នាំ រស់នៅ​ភូមិ​បោះពោធិ៍ ឃុំអូរដំ​បង១​ ស្រុកសង្កែ ខេត្តបាត់​ដំបង​ ។ ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួច​យកទ្រព្យសម្បត្តិរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ជាជនជាតិសិង្ហបូរី កាលពីថ្ងៃ​ទី​១៣​ ខែ​ ធ្នូ​ ឆ្នាំ២០​១​៨ ​ម៉ោង​៤ទៀបភ្លឺ នៅក្នុងបន្ទប់​ស្នាក់​នៅ ​បរិវេណម​ណ្ឌល​កុមារកំព្រាសន្តិភាព២ នៅ​ភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់​ដំបង​។ ក្នុងពេលឃាត់ខ្លួន ដកហូសម្ភារ​ជា​ភស្តុតាងមាន ទូរស័ព្ទដៃចំនួន៦គ្រឿង កុំព្យូទ័រឡេបថបចំនួន២គ្រឿង កាតធនាគារ១សន្លឹក អត្តសញ្ញាណប័ណ្ណចំនួន២សន្លឹក។ ករណីនេះ ការិយាល័យជំ​នាញ​កំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និង វត្ថុតាងទៅ​សាលាដំបូងខេត្តបាត់ដំបង ​ចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង