លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូចូលរួមសន្និបាតហាឡាល់ ប្រទេសថៃ ឆ្នាំ២០១៨
បាងកក៖ ក្រោយបញ្ចប់បេសកកម្មដ៏ជោគជ័យ នៃសន្និសីទអន្តរជាតិ ស្តីអំពី សាមគ្គីភាពឥស្លាម ពីថ្ងៃទី១១-១៣ ខែធ្នូ ២០១៨ នៅទីក្រុង ម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានបន្តដំណើរ បេសកកម្មទៅកាន់ប្រទេសថៃ ដើម្បីដឹកនាំគណៈប្រតិភូ នៃក្រុមការងារឯកទេ ស ហាឡាល់កម្ពុជា និងថ្នាក់ដឹកនាំបណ្តាក្រសួងពាក់ព័ន្ធមួយចំនួន ទៅចូលរួមសន្និបាតហាឡាល់ ប្រទេសថៃលើកទី៥ ឆ្នាំ២០១៨ ពីថ្ងៃទី១៤ ដល់ ១៦ ខែធ្នូ ឆ្នាំ២០១៨។ ក្រោមប្រធានបទ ភាពជាក់ លាក់ នៃហាឡាល់នីយកម្មយុគសម័យជីវៈសេដ្ឋកិច្ច ។
សន្និបាតនេះ នឹងប្រារព្ធនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងតាំងពិព័រណ៍អន្តរជាតិបាងកក ក្រោមការរៀបចំរបស់មជ្ឈមណ្ឌលវិទ្យាសាស្ត្រហាឡាល់ នៃសាកលវិទ្យាល័យជុឡាឡុងកន សហការជាមួយក្រុមប្រឹក្សាកណ្តាលឥស្លាមថៃ និងវិទ្យាស្ថានស្តង់ដារហាឡាល់ ថៃ។
តាមការបញ្ជាក់ឲ្យដឹងពីលោក អូស្មាន ហាស្សាន់ ថា៖ សន្និបាតហាឡាល់ប្រទេសថៃ ឆ្នាំ២០១៨ មានព្រឹត្តិ ការណ៍សំខាន់ៗ ចំនួន២ រួមមាន សន្និសីទអន្តរជាតិលើកទី១១ ស្តីពីវិទ្យាស្ត្រហាឡាល់ឧស្សាកម្ម និង ធុរកិច្ចអន្តរជាតិ (11th HASIB 2018) និងការតាំងពិព័រណ៌ហាឡាលអន្តរជាតិប្រទេសថៃឆ្នាំ២០១៨ (TIHEX)។ ព្រឹត្តិការណ៍ទាំងពីរនេះ រួមបញ្ចូលកិច្ចប្រជុំសហគ្រិនអន្តរជាតិ និងថៃ សន្និសីទអន្តរជាតិស្តីពី ការទទួលស្គាល់ហាឡាល់ ពីស្ថាប័នហាឡាល់ ពិភពលោក សាកលភាវូនីយកម្មធុរកិច្ច ការតាំងពិព័រណ៌ពាក់ព័ន្ធ និងបទបង្ហាញស្តីពីវិទ្យាសាស្ត្រ ហាឡាល់ នៃគុណភាពប្រទេសនីមួយៗ ដើម្បីបញ្ជាក់ឲ្យឃើញជាក់ស្ដែងចំពោះហាឡាល់ក្នុងឱកាសនោះ ៕