ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀនជិត៥០កញ្ចប់នៅក្នុងបេនឡានដឹកផ្លែឈើផ្សារនាគមាស

64

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកំលាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកធ្វើការឃាត់ខ្លួន ក្រោយពីមានការសង្ស័យនិងពិនិត្យ ឃើញមាន ថ្នាំញៀននៅជាប់ខ្លួនជិត៥០កញ្ចប់។

   ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនកាលពី ថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២០និង១៥នាទីនៅចំណុចបេនឡានផ្សារនាគមាស ផ្លូវ លេខ២៣៤ ក្រុមទី១១ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

       ជនសង្ស័យ ឈ្មោះ ឈាង ឆាយ ហៅ អា គ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ ។

   វត្ថុតាងចាប់យកមាន ក្រាមពណ៌សថ្លាចំនួន៤៥ កញ្ចប់តូច (សង្ស័យជាគ្រឿងញៀន) 

     មន្ត្រីនគរបាល ប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរបានអោយដឹងថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២០និង១៥នាទី កំលាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានល្បាតការពារសុវត្ថិភាព នៅក្នុងមូលដ្ឋាន ពេលមកដលចំណុចបេនឡានផ្សារនាគមាស ផ្លូវ លេខ២៣៤ ក្រុមទី១១ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ បាន ប្រទះ ឃើញជនសង្ស័យឈ្មោះ ឈាង ឆាយ ហៅ អា គ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ កំពុងឈរ នៅក្បែររថយន្តដឹកផ្លែឈើ សមត្ថកិច្ចយើងសង្ស័យក៏ឃាត់ត្រួតពិនិត្យ ភ្លាមនោះជនសង្ស័យរូបនេះបាន យកកញ្ចប់ថ្នាំញៀនដែលច្រកដាក់នៅក្នុងថង់ប្លាស្ទិក ពណ៌បោះចោលទៅក្បែរកង់ឡាន សមត្ថកិច្ចក៏ឃាត់ឆែកឃើញក្រាមពណ៌សថ្លា ចំនួន៤៥កញ្ចប់តូច (សង្ស័យជាគ្រឿងញៀន) ភ្លាម នោះកំលាំងយើងក៏ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈាង ឆាយ ហៅ អា គ និងចាប់យកវត្ថុតាង ក្រាមពណ៌សថ្លាខាងលើ រួចបញ្ជូនយកមកកាន់ អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ចាត់ការតាម នីតិវិធីច្បាប់តែម្ដង ។

   បច្ចុប្បន្ន៖ ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញចាត់តាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង