ថៃ:ខ្លាំង ឬ ខ្សោយមកជួបរឿង សោភ័ណ្ឌនៅអាស៊ីអាគ្នេយ៍ល្ងាចថ្ងៃអាទិត្យនេះ ?
ភ្នំពេញ:អ្នកប្រដាល់ល្អឆ្វេង ខ្លាំងឆ្វេងរឿង សោភ័ណ្ឌក្លិបម្កុដរាជសីហ៍នឹងបង្ហាញខ្លួនលើសង្វៀនWurkz របស់
អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១៦ធ្នូដើម្បី សាកល្បងក្បាច់គុនជាមួយអ្នកប្រដាល់ថៃឌី សេឡាក់(Dy Sellack)ដោយពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។
សោភ័ណ្ឌអាចនិយាយបានថាដៃគូប្រកួតដែល ជាជនរួមជាតិទំនងជាមិនមានឡើយបើមានក៏មិនច្រើន ឬក៏អាច
និយាយបានថាមានគូប្រកួតតែគេឡើងប្រកួតគ្រាន់តែដើម្បីចាញ់ប៉ុណ្ណោះ ។មួយរយៈចុងក្រោយនេះអ្នកប្រដាល់កម្ពុជារូបនេះ ប្រកួតតែជាមួយអ្នកប្រដាល់បរទេសប៉ុណ្ណោះ ។
សោភ័ណ្ឌជាអ្នកប្រដាល់ដែលល្អ និងរហ័សឆ្វេងនិយាយបែបនេះមិនមែន មានន័យថាគេមិនចេះប្រើស្ដាំនោះ ទេបើប្រហែសសាកមើលបើមិនសន្លប់ ដោយសាស្ដាំសោភ័ណ្ឌភ្លាមតែឆ្វេងរបស់គេអស្ចារ្យជាងស្ដាំ ។អ្នកប្រដាល់
កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន១៦៥ដង ឈ្នះ២៤៥ដង ចាញ់១៧ដង និងស្មើពិន្ទុ៣ដង ។
ចំពោះអ្នកប្រដាល់ថៃឌី សេឡាក់វិញមិនមាននរណា ស្គាល់នោះទេ ។លោកថៃ អ៊ូដែលជាអ្នកដឹកនាំអ្នកប្រដាល់ថៃមកប្រកួតនៅ ស្រុកខ្មែរបាននិយាយថាគ្រូបង្វឹក និងម្ចាស់ក្លិបរបស់គេអះអាងថា អ្នកប្រដាល់ថៃរូបនេះល្អតែ
លោកមិនធ្លាប់បានឃើញគេប្រកួតឡើយ ។
កំណត់ត្រាប្រកួតរបស់ឌី សេឡាក់មិនអន់ទេ ។ គេមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៦៥ដង ចាញ់១០ដង ។
គេពូកែកណ្ដាប់ដៃជង្គង់ និងទាត់មិនអន់ឡើយ ។មិនដឹងថានរណាខ្លាំងនៅក្នុងជំនួបមួយនេះឡើយ ។
អេ រដ្ឋាក្លិបអេភូថងកីឡាប្រកួតជាមួយ អ្នកប្រដាល់ថៃអ៊ុប សៃ(Oup Sai) ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
អ៊ុប សៃគេធ្លាប់មកប្រកួតនៅស្រុកខ្មែរមួយ លើកហើយដោយ គេប្រកួតឈ្នះអ្នកប្រដាល់កម្ពុជាយុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធ ។ពេលនេះគេត្រូវជួបជាមួយអេ រដ្ឋាដែលជាអ្នកប្រដាល់ខ្លាំងជាងមុន ។រដ្ឋាមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៧១ដង ចាញ់១៣ដង និងស្មើពិន្ទុ ១ ដង ។
ចំពោះអ៊ុប សៃវិញគេមានប្រវត្តិប្រកួតចំនួន៦០ដង ឈ្នះ៥២ដង ចាញ់៨ដង ។អ្នកប្រដាល់ជើងខ្លាំងវ័យក្មេងរូបនេះអាចបង្កើនស្ថិតិឈ្នះក្នុងកំណត់ត្រារបស់ខ្លួនបានឬទេ ។