ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកកាងឈើ ដាល់សមត្ថកិច្ចមេព្រៃបែកមាត់ ពេលបង្រ្កាបរថយន្តដឹកឈើ

82


ត្បូងឃ្មុំ៖ រដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ចុះមកជួយអន្តរាគមន៍ ដោយកម្លាំងកងរាជអាវុធហត្ថខេត្តប្រមាណជិត១០នាក់ មកបង្ក្រាបបទល្មើសដឹកឈើគ្រញូងមួយរថយន្ត ដើម្បីអូសស្ទួចឡានដឹកបទល្មើសឈើ ប្រគល់ឲ្យខាងរដ្ឋបាលព្រៃឈើអនុវត្តតាមនីតិវិធី ។
ក្នុងការចុះបង្រ្កាបការដឹកជញ្ជូនឈើប្រណីត ពេញមួយរថយន្តកាមរី ហាយប្រ៊ីតពណ៌ខ្មៅ ស្លាកលេខបាត់ដំបង 2B 1149 នេះ រដ្ឋបាលព្រៃឈើ ក៏បានប៉ះពាក្យសម្តីយ៉ាងតឹងសរសៃកជាមួយម្ចាស់ឈើ ដែលមានអំណាចក្នុងខេត្តត្បូងឃ្មុំ។
ក្នុងហេតុការណ៍នោះ មន្ត្រីរដ្ឋបាលខេត្តព្រៃឈើខេត្តត្បូងឃ្មុំមួយរូប រងនូវកណ្តាប់ដៃមន្ត្រីនគរបាលខេត្តបណ្តាល ឲ្យបែកមាត់ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ខណៈចុះបំពេញការងារ ក៏ពើបប្រទះឃើញឡានដឹកឈើ ហើយសូមគោលការណ៍ពីមេបង្ក្រាប ក្នុងបទល្មើសដឹកជញ្ជូនឈើ ជាបទល្មើសជាក់ស្តែង ដេញចាប់ ក៏ចំឡានឈើរបស់លោក ស្រ៊ី លាភ ស្នងការរងនគរបាលខេត្តត្បូងឃ្មុំ ក៏កើតជាហឹង្សា ដោយសារមន្ត្រីនគរបាល ត្រូវជាកូនចៅលោក ស្រ៊ី លាភ ស្នងការរង បានប្រើប្រាស់កាំភ្លើងគំរាម រកបាញ់ តែខាងមេព្រៃមិនព្រមបញ្ឈប់សកម្មភាព ក៏ឈានដល់ការប្រើហឹង្សា វាយមេព្រៃមួយដៃ ចំកញ្ចប់មាត់បែកឈាម។ បន្ទាប់ពីនិយាយគំរាមហើយ អ្នកកាងឈើរូបនោះ បានដាល់សមត្ថកិច្ចមេព្រៃមួយដៃបែកមាត់។

តាមរយៈវីដេអូ បុរសម្នាក់ដែលជាអ្នកកាងឈើមួយរថយន្តនោះ បានឈ្លោះតវ៉ាជាមួយសមត្ថកិច្ចមេព្រៃ ហើយថា “ចង់រកស៊ីជាមួយគ្នាឬអត់? ហើយចាប់ឡាននេះ នឹងរលាយតែម្តងម៉ាខេត្តត្បូងឃ្មុំ ហើយបើនរណារកស៊ីឈើ​បាន ខ្ញុំនឹងកោរសក់ក្បាលមួយចំហៀងដើរពេញផ្សារឲ្យគេមើល។ អញ្ញប្រាប់ហ្អែង នៅស្រុកមេមត់ អ្នករកស៊ី គ្មានអាណាជាងអាណាទេ អាណាក៏ដូចអាណាដែរ។ មួយកាច់មួយ មួយកុងមួយ ។ អាណាមេព្រៃធំជាងគេ អត់ដែលស្គាល់ទេណុង ម៉េចក៏មកចាប់ឈើបែបនេះ”។

ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ប្រគល់រថយន្តដឹកឈើនេះ ទៅឲ្យកងអន្តរាគមន៍យកទៅគ្រប់គ្រងនៅម៉ៃសាក់៕

អត្ថបទដែលជាប់ទាក់ទង