ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ាស៊ីនកាត់អំពៅក្រុមហ៊ុនភ្នំពេញស៊ូហ្គើ កាត់ស្រ្តីម្នាក់ស្លាប់

120


កំពង់ស្ពឺ៖ ស្ត្រីម្នាក់ដែលកំពុងដេកលើគំនរអំពៅ ត្រូវបាន ម៉ាសុីនកាត់អំពៅ កាត់ត្រូវស្លាប់ នៅការដ្ឋាន ក្នុងក្រុមហ៊ុនភ្នំពេញស៊ូហ្គើ។ ក្រោយកើតហេតុនកម្លាំងជំនាញបានចុះមកពិនិត្យ ហើយបានសន្និិដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយម៉ាសុីនកាត់អំពៅប្រាកដមែន និងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ហេតុការណ៍នេះ កើតឡើងនៅចំណុច ចំការអំពៅ ក្រុមហ៊ុនភ្នំពេញស៊ូហ្គើ ស្ថិតក្នុងភូមិត្រពាំងក្រើញ ឃុំប្រាំម៉ុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះវន អិច អាយុ១៨ឆ្នាំ រស់នៅភូមិពានិជ្ជ ឃុំយាអង្គ មុខរបរជាកម្មករក្នុង ក្រុមហ៊ុនភ្នំពេញស៊ូហ្គើ។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើររើសដំថ្មជំុវិញម៉ាសុីនកាត់អំពៅ ពេលរើសរួច ជនរងគ្រោះបានដេកនៅលើគំនរអំពៅ ស្រាប់តែគេកាត់អំពៅ មិនបានប្រាប់ ក៏ចូលក្នុងម៉ាសីុនកាត់អំពៅ ៕

អត្ថបទដែលជាប់ទាក់ទង