ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រដាល់ជើងឯកជាតិក្រុងភ្នំពេញ និង ក្រសួងហិរញ្ញវត្ថុមេដាយកំពូលគេ

121

​ភ្នំពេញ:ការប្រកួតប្រដាល់សាកល និង គុនខ្មែរជើងឯកជាតិឆ្នាំ២០១៨ ដែលធ្វើនៅតំបន់វិហារសួគ៌ដែលចាប់ផ្ដើមពីថ្ងៃទី១២មកនោះ បានបញ្ចប់ហើយនៅល្ងាចថ្ងៃទី១៦ធ្នូ ។
ចំពោះលទ្ធផលវិញនោះសម្រាប់វិញ្ញាសាប្រដាល់សាកល ចំណាត់ថ្នាក់លេខ១បានទៅក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ដែលដណ្ដើមបានមេដាយមាសចំនួន៤គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ។ក្រសួងមហាផ្ទៃស្ថិតនៅចំណាត់ថ្នាក់លេខ២ ដោយរកបានមេដាយមាស២គ្រឿង មេដាយប្រាក់មួយគ្រឿង និងមេដាយសំរិទ្ធ២គ្រឿង ។
ចំពោះវិញ្ញាសាប្រដាល់គុនខ្មែរវិញនោះរាជធានីភ្នំពេញដណ្ដើម បានមេដាយច្រើនជាងគេគឺមេដាយមាសចំនួន៥គ្រឿង និងមេដាយប្រាក់១គ្រឿង ។ចំណាត់ថ្នាក់លេខ២ក្រសួងការពារជាតិ ។
​ការប្រកួតនេះគឺប្រដាល់សាកលប្រកួតលើសង្វៀនផ្សេង ឯ ប្រដាល់ប្រកួតលើសង្វៀនផ្សេង ។លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានឲ្យដឹងថាសម្រាប់ប្រដាល់គុនខ្មែរ មានអ្នកចូលរួមចំនួន១៧៦នាក់ ។ ពួកគេមកពី១៤រាជធានី-ខេត្ តនិង៣ក្រសួងគឺក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

​ចំពោះប្រដាល់សាកលវិញនោះលោកប៊ួយ សោភ័ណ្ឌដែល ជាអគ្គលេខាធិការរបស់សហព័ន្ធ បានឲ្យដឹងដែរថាមានកីឡាករ-កីឡាការិនី ចូលរួមចំនួន១១៩រូប ដែលមកពី៩រាជធានី-ខេត្ត និងក្រ៤សួង៣គឺក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
​លោកឧត្តមសេនីយ៍រាជ សុផែន ដែលជាអគ្គលេខាធិការរង សហព័ន្ធប្រដាល់គុនខ្មែរ បានឲ្យដឹងដែរថាក្នុងចំណោមអ្នកប្រដាល់គុនខ្មែរ ទាំងចំនួន១៧៦នាក់នេះមានចំនួន៩ប្រភេទទម្ងន់ ។ចំពោះប្រដាល់សាកលទាំងចំនួន១១៩នាក់វិញនោះ មានចំនួន៨ប្រភេទទម្ងន់ ។

អត្ថបទដែលជាប់ទាក់ទង