ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងស្ទាវពីរក្រុមផ្ទុះ​អំពើហិង្សា​ វាយគ្នាពេញរោងការ ពេលភ្ញៀវកំពុងពិសាអាហារថ្ងៃត្រង់

142

ពោធិ៍សាត់៖ ភ្ញៀវកំពុងតែពិសាអាហារក្នុងពិធីមង្គលការយ៉ាងឆ្ងាញ់មាត់ ស្រាប់ក្មេងស្ទាវពីរក្រុមផ្ទុះ​អំពើហិង្សា​ វាយគ្នាបែកផ្សែងទៅវិញ បណ្តាលឲ្យរញ៉េរញ៉ៃពេញរោងការ ធ្វើឲ្យភ្ញៀវផ្សេងទៀត ភ័យស្លន់ស្លោរត់ចែកជើងគ្នា។ ម្ចាស់ដើមការ ដែលជាអាណាព្យាបាល​កូនកំលោះ ក្រមុំ ខាតឡុងចុង និងបាក់មុខមាត់ដោយសារក្មេងទំនើងពីរក្រុមនេះ បំផ្លាញគ្មានសល់ ខណៈអញ្ជើញភ្ញៀវឲ្យចូលមកទទួលទានអាហារ ក្នុងថ្ងៃជ័យមង្គល
ប៉ុន្តែគេមិនទាន់ដឹកពីមូលហេតុនៃអំពើហិង្សានេះនៅឡើយទេ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅផ្លូវ៥៥ ភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់ ។
មកដល់ពេលនេះ គេនៅមិនទាន់ដឹងថា មានអ្នករងរបួសប៉ុន្មាននាក់នៅឡើយទេ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ ៕

អត្ថបទដែលជាប់ទាក់ទង