ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួន បុរសម្នាក់ ដែលកាត់តវីដេអូ ថាជនជាតិចិនកាប់គ្នា

76


ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ លោកស្រី ថ្លាង ផាណែត ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកា ឃុំខ្លួនបុរសម្នាកដែលកាត់តវីដេអូ ថាមានជនជាតិកាប់គ្នា នៅខណ្ឌទួលគោក ដាក់ពន្ធនាគារបណ្តោះអាសន្ន រងចាំសេចក្តីសម្រេចថ្មីផ្សេង។

លោក សេង ហៀង ព្រះរាជអាជ្ញារង បានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ លើឈ្មោះ អ៉ឹង ហ៊ុម ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងក្លែងលិខិតសាធារណៈ និងប្រេីប្រាស់ឯកសារសាធារណៈក្លែង យោងតាមមាត្រា ៤៩៥ មាត្រា៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជាលទ្ធផលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានតំរុយរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះអ៉ឹង ហ៊ុម ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅ ភូមិតាង៉ូវ សង្កាត់និរោធ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ យកមកសាកសួរបំភ្លឺអំពីបញ្ហាបង្ហោះរូបភាពវីដេអូកាត់តក្នុងបណ្តាញសង្គមនិយាយពីជនជាតិចិនមួយក្រុមកាន់កាំបិតដាវក្នុងភាពយន្តចិនហុងកុង ដែលមានបង្ហាញខ្លឹមសារថា”ពិតជាមិនធម្មតាមែន!! ឃើញស្រស់ៗ ផ្ទាល់ភ្នែកមែនហើយបងប្អូន បងធំស្រុកចិនចេញប្រយុទ្ធ ដណ្តើមទីក្រុងគ្នាគ្រប់គ្រងក្នុងដីខ្មែ” ក្នុងគោលបំណងទាក់ទាញការចូលចិត្ត(Like) ចែករំលែក(Share) និងការទស្សនាវីដេអូឲ្យបានច្រើន ដើម្បីខ្លួនបានចំនូលពីបណ្ដាញសង្គមហ្វេសប៊ុក និង Google Adsence ឲ្យបានច្រើន។ ក្នុងនោះយើងបានដកហូតបានវត្ថុតាងរួមមានទូរស័ព្ទ ០១ គ្រឿង កុំព្យូទ័រ ០១ គ្រឿង កុំព្យូទ័រយួរដៃ ០២ គ្រឿង ស៊ីមកាត metfone ជាច្រើន និង ឧបករណ៍តបណ្តាញអ៊ិនធឺណែតមួយចំនួន។ បច្ចុប្បន្ននាយកដ្ឋានកំពុងកសាងសំនុំរឿង និងបញ្ចូនជនសង្ស័យទៅតុលាការ៕

អត្ថបទដែលជាប់ទាក់ទង