ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការបង្ក្រាបរថយន្ត២គ្រឿងដឹកឈើគ្រញូង ដែលកើតជម្លោះផ្អើលហ្វេសប៊ុក

68

ត្បូងឃ្មុំ៖ ថ្មីៗនេះប​ន្ទាប់ពីមានពត៌មាន ឈ្មោះយ៉ា សុផល (ទៀង) ជាមន្រ្តីនគរបាលខេត្តត្បូងឃ្មុំ មកគំរាមកំហែង និងវាយតប់កញ្ចប់មាត់បង្ក ឲ្យមានរបួសស្នាមទៅលើលោក ឆេន សុផាត មន្រ្តីនគរបាលខេត្ត ជាកម្លាំងសហការជាមួយជំនាញរដ្ឋបាលព្រៃឈើ ដែលគេអះអាងថា ជាកូនចៅស្នងការរងខេត្តត្បូងឃ្មុំ បានរារាំងសមត្ថកិច្ចចុះ បង្ក្រាបរថយន្តដឹកឈើក្រញូងខុសច្បាប់ បានធ្វើឲ្យរឿងនេះកាន់តែក្តៅ ក៏ព្រោះតែបុរសម្នាក់នោះហ៊ានគំរាមថា បើហ៊ានតែចាប់ឈើគាត់មួយដុំ មួយខេត្តត្បូងឃ្មុំដឹងតែរលាយ។

ឃើញដូចនេះលោកស្រី ហ៊ុន សុីណាត ដែលជានិច្ចកាលតែងតែ ឈឺឆ្អាលរឿងរ៉ាវក្នុងសង្គម បានបញ្ចេញមតិយោបល់ក្នុងហ្វេសប៊ុកលោកស្រីថា៖ “អស់លោករកស៊ីមានលុយដុតសព ក្នុងមួយពូជៗឆេះសុះហើយ ឈប់បានឈប់ទៅ។ អ្នករកស៊ី និងមន្ត្រីគ្រាក់ៗសព្វថ្ងៃខ្លះកល្អខ្លះទៅ ក៏អាក្រកដល់ពេលគេជេរមិនមែនជេរម៉ែអស់លោកនោះទេ ! គេជេរម៉ែសម្ដេចតេជោ ដល់ម៉ែនោះទៀតជាមួយខ្ញុំដែរខ្ញុំឈឺ។ ម្យ៉ាងទៀតដូចអ្នកមានអំណាចខ្លះលុបសមុទ្រយកដីរាបសឹបហិតាខ្លះដែលគាត់ត្រូវគេជេរដែរទេ? គឺអត់មាននរណាជេរទេហេតុអីទៅ ? បានជាអយុត្តិធម៌ដល់ម្ដាយ និងឪពុកខ្ញុំម្លេះ ដែលគាត់បានចែកឋានទៅហើយពួកពាលអស់នោះ នៅតែជេរគាត់ទៀតម៉េចមិនជេរ ពួកអាចង្រៃលួចលុបសមុទ្រ និងកាប់ឈើនិងមន្ត្រីគ្រាក់ៗ ពុករលួយអស់ហ្នឹងទៅ បានជាមកជេរតែម្ដាយ និងឪពុកខ្ញុំអញ្ចឹងសក់ អាណាក្បាលអាន្នឹង”។

ជាមួយករណីប្រទូសរ៉ាយទាំងកណ្តាលយប់នោះ ខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ បង្ហាញរបាយការណ៍ស្តីពី ការបង្ក្រាបរថយន្ត២គ្រឿងដឹកឈើគ្រញូង នៅស្រុកពញាក្រែក ។

លោក គឹម ឈុនលី ខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ បានចេញរបាយការណ៍ស្ដីពី ករណីចាប់ឃាត់រថយន្ដចំនួន២គ្រឿង ដឹកជញ្ជូនឈើប្រភេទប្រណីត គ្រាក់គ្រញូង ដោយគ្មានលិខិត អនុញ្ញាតពីរដ្ឋបាលព្រៃឈើ និងបានអះអាងបញ្ជាក់ថា គ្មានមន្ដ្រីរដ្ឋបាលព្រៃឈើណាម្នាក់ បានរងរបួសក្នុងហេតុការណ៍នេះទេ។

យោងរបាយការណ៍ របស់នាយខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ ដែលផ្ញើជូនប្រធានមន្ទីរកសិកម្ម នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ បានបញ្ជាក់ថា នៅយប់កើតហេតុនោះ ខណ្ឌរដ្ឋបាលព្រៃឈើ ដឹកនាំសង្កាត់រដ្ឋបាលព្រៃឈើតំបែរ សហការជាមួយកម្លាំងអាវុធហត្ថស្នាក់ការ៧០១ កម្លាំងនគរបាលខេត្ត និងផ្នែកសឹករងខេត្តត្បូងឃ្មុំ បានចុះបង្ក្រាបរថយន្តដឹកឈើចំនួន២គ្រឿង ស្មើនឹងជាង៥០០គីឡូក្រាម នៅភូមិសាស្រ្តភូមិបុស្សចេក ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។ នៅពេលចុះបង្ក្រាបនោះ ស្រាប់តែមានឈ្មោះ យ៉ា សុផល (ទៀង) ជាមន្រ្តីនគរបាលខេត្តត្បូងឃ្មុំ មកគំរាមកំហែង និងវាយតប់កញ្ចប់មាត់បង្កឲ្យមានរបួសស្នាម ទៅលើលោក ឆេន សុផាត មន្រ្តីនគរបាលខេត្ត ជាកម្លាំងសហការជាមួយជំនាញរដ្ឋបាលព្រៃឈើ ហើយឈ្មោះ យ៉ា​ សុផល ក៏បានប្រទោះសារាយជាមួយលោក ឃឹម ប៊ុនធឿន នាយរងសង្កាត់រដ្ឋបាលព្រៃឈើតំបែរផងដែរ ដោយមានការចង្អុលមុខ ហើយប្រមាថ ក្នុងន័យរារាំង និងកាងបទល្មើសព្រៃឈើ តែជននោះពុំបានប៉ះពាល់ និងបង្ករបួសស្នាមមកលើ មន្រ្តីរដ្ឋបាលព្រៃឈើទេ។

ជាមួយគ្នានេះ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ក៏បានចេញមកបញ្ជាក់ថា តាមពិតមន្រ្តីនគរបាលដែលបង្កបញ្ហា និងបានរារាំង ដល់ប្រតិបត្តិការបង្ក្រាបបទល្មើសទាំងនោះ គឺមានអាការស្រវឹង នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា មន្រ្តីនគរបាលរូបនេះមានឈ្មោះ យ៉ា សុផល តួនាទីនាយរងប៉ុស្តិ៍ស្អំ នៃវរសេនាតូចការពារព្រំដែនគោកលេខ៦១៥ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ៕


អត្ថបទដែលជាប់ទាក់ទង