ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមបាតុករខ្នែរធ្វើបាតុកម្មនៅកូរ៉េមិនបាន២% គឺមិនអាចតំណាងឲ្យឆន្ទៈពលរដ្ឋខ្មែរ ប្រមាណ៦ម៉ឺននាក់ដែលកំពុងធ្វើការងារនៅកូរ៉េនោះទេ

149

ភ្នំពេញ ចំនួនពលករខ្មែរដែលចូលរួមធ្វើបាតុកម្មនៅក្រុងសេអ៊ូល កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ប្រមាណ ១ពាន់នាក់ ទៅ១២០០នាក់ គឺជាចំនួនមួយមិនដល់២% នោះទេ ចំនួននេះ គឺមិនអាចតំណាងឲ្យឆន្ទៈពលរដ្ឋខ្មែរ ប្រមាណ ៦ម៉ឺននាក់ ដែលកំពុងធ្វើការងារនៅកូរ៉េទេ ក៏ព្រោះតែអ្នកទាំងអស់គ្នាមិនចង់ក្លាយខ្លួន ទៅជាឈ្លាន់ នយោបាយរបស់ជនណាម្នាក់នោះទេ។

នេះបើតាមប្រសាសន៍លើកឡើងរបស់លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូកកម្ពុជា ប្រចាំសាធារណៈរដ្ឋកូរ៉េ តាមរយៈបណ្តាញទំនាក់ទំនង Telegram នៅថ្ងៃទី២៥ ខែមិថុនានេះ។ លោកថា “យើងសង្កេតឃើញថា អ្នកចូលរួមធ្វើបាតុកម្មមានចំនួនប្រមាណ១០០០ ទៅ១២០០នាក់ តួលេខនេះទទួលបានជាលាយលក្ខអក្សរ ជារបាយការណ៍ផ្លូវការ របស់សមត្ថកិច្ចប៉ូលិសកូរ៉េ ដែលគេ តាមដាន និងឃ្លាំមើលការធ្វើបាតុកម្ម។ អ្នកចូលរួមធ្វើបាតុកម្មភាគច្រើន គឺជាពលករ បច្ចុប្បន្ននេះ ពលរដ្ឋខ្មែរ ដែលនៅកូរ៉េ មានពលករ មានបុរស និងស្រ្តីដែលរៀបការក្រុមគ្រួសារកូរ៉េ ហើយនិងសិស្ស និស្សិត ប៉ុន្តែដែលច្រើនលើសលប់គឺពលករ”។

លោក ឡុង ឌីម៉ង់ បានបន្តទៀតថា “សិស្សនិស្សិត ពួកគាត់ បានស្វែងយល់អំពីផលវិបាក នៃការធ្វើ បាតុកម្មនេះ ហើយអ្វីដែលពួកគាត់ត្រូវធ្វើនោះ គឺការខិតខំរៀនសូត្រ ខិតខំក្រេបយកចំណេះវិជ្ជា ដើម្បី ជាការបណ្តុះបណ្តាលធនធានមនុស្សមួយ សម្រាប់អភិវឌ្ឍប្រទេសកម្ពុជាយើង អីញ្ចឹងទេការចូលរួមធ្វើ បាតុកម្ម ការចូលរួមធ្វើអ្វីមួយប៉ះពាល់ កិត្តិយសជាតិ បំផ្លាញសណ្តាប់ធ្នាប់ប្រទេសកូរ៉េនោះ ពួកគាត់មិន ធ្វើទេ គាត់យល់ច្បាស់ថា កិច្ចការទាំងអស់នោះ ពួកគាត់អាចក្លាយទៅជាឈ្នាន់ ក្លាយជាអ្នករងគ្រោះ ឈ្នាន់នយោបាយជនមួយក្តាប់តូចប៉ុណ្ណោះ។ បងប្អូនសិស្សនិស្សិត មិនខ្វាយខ្វល់អំពី ការអំពាវនាវរបស់ ក្រុមឧទ្ទាមក្រៅច្បាប់នោះទេ។ បងប្អូននារី បុរសដែលរៀបការជាមួយក្រុមគ្រួសារកូរ៉េនេះ ឃើញថា មានចំនួនថយចុះច្រើន ក៏ព្រោះតែពួកគាត់មានការយល់ដឹងច្រើន នូវអ្វីដែលរាជរដ្ឋាភិបាលបានយក ចិត្តទុក្ខដាក់ អំពីបញ្ហាពួកគាត់បានច្រើន ។ ចំណុចនេះ គាតក៏មិនចង់ភ្ជាប់ខ្លួន ទៅធ្វើជាឆ្នាន់ នយោបាយរបស់អ្នកណាម្នាក់ឡើយ”។

លោកឯកអគ្គរាជទូតបានបញ្ជាក់បន្ថែមទៀតថា “ចំពោះពលករ ដែលចូលរួមមិនបាន២%នេះ គឺមិន អាចតំណាងឲ្យឆន្ទៈប្រជាពលរដ្ឋខ្មែរ ដែលរស់នៅធ្វើការ ងារនៅប្រទេសកូរ៉េនោះទេ វាជាចំនួនតូចមួយ គ្រាន់តែជាអ្នកហៃអើល តាមការពន្យុះរបស់ក្រុមចលនាសង្គ្រោះជាតិ ក្រៅច្បាប់នេះឯង។ ឯអ្នកខ្លះទៀត គឺមិនបានដឹងនោះទេគឺមកតាមគេ ដូចយើងឃើញស្រាប់ហើយ តាមរយៈសកម្មជនហ្វេសប៊ុក របស់ ចលនាសង្គ្រោះជាតិ អត្តចរឹកយ៉ាងណា? គ្មានសីលធម៌ គ្មានសុជីវធម៌ ជាប្រភេទមនុស្សដែលមិនមាន ការចេះដឹង ការអប់រំ ហើយប្រើប្រាស់សកម្មភាព និងទង្វើមិនគួរឲ្យរាប់អាន ហើយរូបភាពខ្លះទៀត យករូបថតសម្តេចតេជោ មកជាន់ឈ្លីនេះ ខាងស្ថានទូកបានកត់ត្រាទុក និងធ្វើរបាយការណ៍ទៅកាន់ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ក៏ដូចជូនទៅអាជ្ញាធរមានសមត្ថកិច្ចកូរ៉េ ដើម្បីឲ្យគេបានឃើញនេះ ជាលទ្ធផល ដែលពួកក្រុមឧទ្ទាមបានធ្វើចលនាក្រៅប្រទេសនេះ”។

ចំពោះការធ្វើបាតុកម្មនេះផងដែរ បងប្អូនពលករខ្មែរនៅកូរ៉េ មួយចំនួនធំបានលើកឡើងថា “យើង ខ្ញុំមកប្រទេសកូរ៉េ មកធ្វើការងារ រកលុយដើម្បីបង្កើនជីវភាព និងរៀនសូត្របង្កើនសមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍ ដើម្បីអភិវឌ្ឍន៍ខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិរបស់យើងខ្ញុំ! យើងខ្ញុំ មិនមែនមកធ្វើបាតុកម្មទេ! ដូច្នេះ យើងខ្ញុំមិនទៅចូលរួមធ្វើ បាតុកម្មជា ដាច់ខាត! ព្រោះការចូលរួមធ្វើ បាតុកម្ម នាំអោយខាតបង់ប្រយោជន៍ខ្លួនយើងខ្ញុំផ្ទាល់ និង សង្គមជាតិយើងខ្ញុំទាំង មូលផងដែរ”។

បងប្អូនពលករខ្មែរ បានបន្តទៀតថា “ចំណុចដែលខាតបង់នោះ រួមមាន ទី១.ខាតបង់ លុយកាក់ (ថ្លៃធ្វើ ដំណើរ និងហូបចុក) ទី២. ខាតបង់ពេលវេលា (សម្រាកស្រួលខ្លួន មានសុខភាពល្អ ទៅរៀនសូត្របាន ចំណេះដឹង ឬទៅធ្វើការថែមម៉ោងបានលុយ) ទី៣. ខាតបង់ការងារ (បើថ្លោះធ្លោយបង្ករជាបញ្ហាអាច គេបញ្ជូនទៅខ្មែរវិញ ឬបើគេកាត់កូតា ពលករ នាំអោយបាត់ឱកាសការងារបងប្អូន ដែលបានប្រឡង ជាប់ និងត្រៀមខ្លួនមកធ្វើ ការងារនៅកូរ៉េ) ទី៤. អាចមានទោស (បើជ្រុលខ្លួនបង្ករកំហុសឆ្គងធ្ងន់ធ្ងរ ណាមួយក្នុង កំឡុងពេលធ្វើបាតុកម្ម) ទី៥. បាត់បង់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជាតិ (ព្រោះមក នៅផ្ទះគេហើយ ប្រមូលផ្តុំគ្នាតាមទីសាធារណៈ និងដង្ហែរក្បួនតាមដងផ្លូវ នាំអោយកកស្ទះចរាចរតាម ផ្លូវធ្វើដំណើរ របស់ប្រជាជនគេ! ស្រែកអាឡេអាឡូរញ៉េរញ៉ៃ បង្ករការ រំខានដោយសំឡេងដល់គេ ទៀត!) និងទី៦. បាត់បង់ផងប្រយោជន៍ដ៏ធំធេង សម្រាប់ប្រទេសជាតិខ្មែរយើងទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង