ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាវាទេសចរណ៍ EUROPA 2 នាំភ្ញៀវទេសចរបរទេស ៧០០នាក់ មកទស្សនកិច្ចនៅខេត្តព្រះសីហនុ

79


ព្រះសីហនុ ៖ នាវាទេសចណ៍បរទេសមួយគ្រឿងមានឈ្មោះ EUROPA 2 បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ច រយៈពេលមួយថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ មុននឹងចាកចេញទៅកាន់ប្រទេសថៃ ។

មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរ ណ៍ EUROPA 2 មានសញ្ជាតិ MALTA មានបណ្តោយប្រវែង ២២៥,៣៨ម៉ែត្រ ទទឹង ២៩,៩០ម៉ែត្រ ជម្រៅទឹក ៦,៥០ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ៧០០នាក់ មកពីប្រទេសថៃ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង៦ និង ៣០នាទីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ នាវាមានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសថៃវិញ នៅវេលាម៉ោង២៣ និង ៣០នាទីយប់ថ្ងៃដដែល ។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា EUROPA 2 មានភ្ញៀវទេសចរសរុបចំនួន ៣១៥នាក់ ស្រី ១៦៧នាក់ មាន ១៧សញ្ជាតិ និងមាន​នាវិកចំនួន ៣៧៣នាក់ ស្រី ១០៤នាក់ មាន ១៩សញ្ជាតិ ។ ក្នុងចំណោមភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា EUROPA 2 មានសញ្ជាតិច្រើនជាងគេ ដូចជា Germany ២៥០នាក់ Swiss ២៥នាក់ Australia ១១នាក់ និងមានភ្ញៀវទេសចរសញ្ជាតិផ្សេងទៀត ។

ចំណែកភ្ញៀវទេសចរបរទេសមកពីខេត្តសៀមរាប ចំនួន ១៦នាក់ ស្រី ៩នាក់ មាន ២សញ្ជាតិ បានធ្វើដំណើរតាមនាវា ចេញតាមច្រកកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ទៅកាន់ប្រទេសថៃ ៕

អត្ថបទដែលជាប់ទាក់ទង