ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាំខ្លួនអតីតឧកញ៉ា ហូរ ចំរើន ពីគុកព្រៃសមកតុលាការ សួរនាំរឿងបោកលុយរាបសិបលានដុល្លារ

82

ភ្នំពេញ៖ នៅម៉ោងប្រមាណ១១៖៣០នាទីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ ជនជាប់ចោទឈ្មោះ ហូរ ចំរើន ដែលមានងារជាអតីតឧកញ៉ា
ត្រូវបានមន្ត្រីពន្ធនាគារព្រៃស ដឹកតាមរថយន្ត ម៉ាក Lexus RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-2706 យកមកតុលាការដើម្បីធ្វើការសួរនាំ ដោយមានរថយន្តកងអង្គរក្សរបស់អតីតឧកញ៉ា ហូរ ចំរើន បើកតាមហែរហមអមដំណើរផងដែរ។

អតីតឧកញ៉ា ហូរ ចំរើន ត្រូវបានលោក កូយ សៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឲ្យនាំខ្លួនមកសាកសួរ ពាក់ព័ន្ធរឿងឆបោកលុយ។ បន្ទាប់ពីត្រូវចាប់ខ្លួន បញ្ជូនទៅពន្ធនាគារព្រៃស ព្រោះរឿងបាញ់បោះនោះ អតីតឧកញ៉ារូបនេះ នៅមានបណ្តឹងឆបោកប្រាក់ចំនួន៣ករណីទៀត ក្នុងទំហំទឹកប្រាក់រាប់សិបលានដុល្លារ ជាប់ពាក់ព័ន្ធជនជាតិចិន។
ក្រោយពីចៅក្រមសាកសួរចប់ អតីតឧកញ៉ា ហូរ ចំរើន ត្រូវមន្ត្រីពន្ធនាគារព្រៃស ដឹកយកទៅដាក់ពន្ធនាគារវិញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង