ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌចំការមនចុះអ៊ុតផ្លូវកៅស៊ូ២ខ្សែនៅសង្កាត់ទួលស្វាយព្រៃទី១ និងសង្កាត់បឹងកេងកងទី២

110


ភ្នំពេញៈលោកប៊ុន សុភ័ក្រ្តអភិបាលរងខណ្ឌចំការមន ដែលទទួលបន្ទុកលើការងារសាធារណការ ខណ្ឌបានប្រាប់អោយដឹងនៅ រសៀលថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៨នេះថា នៅថ្ងៃនេះទី១៨ខែធ្នូអាជ្ញាធរសង្កាត់ទួលស្វាយព្រៃទី១ ចុះអ៊ុតផ្លូវកៅស៊ូមួយខ្សែហើយនៅថ្ងៃស្អែក ចុះអ៊ុតផ្លូវកៅស៊ូមួយខ្សែទៀតនៅ សង្កាត់បឹងកេងកងទី២ខណ្ឌចំការមន ដែលផ្លូវ២ខ្សែនេះនៅសង្កាត់ខាងលើនេះ គឺជាគម្រោងមូលនិធិសង្កាត់នាឆ្នាំ២០១៨នេះ។

លោកលឹម ម៉ៅ ប្រធានក្រុមហ៊ុនលឹមម៉ៅដែល ទទួលម៉ៅការស្ថាបនាអ៊ុតផ្លូវកៅស៊ូ២ខ្សែ នៅសង្កាត់ទាំង២ខាងលើនេះបាន អោយដឹងថាផ្លូវខ្សែទីមួយនៅសង្កាត់ទួលស្វាយព្រៃទី១នោះ មានទទឹង៩ម៉ែត្រគុណ បណ្ដោយ៤៧ម៉ែត្រហើយផ្លូវខ្សែទី២ នៅសង្កាត់បឹងកេងកងទី២គឺមាន ទទឹងជាង៧គុយបណ្ដោយ១១៥ម៉ែត្រ។
អាជ្ញាធរចំការមនបានបន្តទៀតថាចំពោះផ្លូវថ្នល់នៅក្នុង មូលដ្ឋានខណ្ឌចំការមន ដែលមាន១២សង្កាត់នោះដែល ជាគម្រោងមូលនិធិសង្កាត់សម្រាប់ឆ្នាំ២០១៨នេះ ខាងអាជ្ញាធរខណ្ឌ សង្កាត់ដោយជំរុញទៅដល់ បណ្ដាក្រុមហ៊ុននានាដែលបានដេញថ្លៃ បានក្នុងការស្ថបនាផ្លូវនោះ ត្រូវលៃលកធ្វើយ៉ាងណាចុះស្ថបនា អោយបានហើយរួចរាល់ទៅតាមគម្រោង ដោយនៅសង្កាត់នានាឯទៀត នាពេលកន្លងមកបានដំណើរការ ចុះធ្វើហើយតាមគម្រោងផងដែរ ដើម្បីទុកជាកាដូឬចំណងដៃជូន ដល់បងប្អូនប្រជាជនទូទៅគាត់បាន ប្រើប្រាស់ជាមធ្យោបាយសម្រាប់ឆ្នាំថ្មីខាងមុខនេះពោលគឺឆ្នាំសកល។
ប្រជាជនដែលរស់នៅអមសងខាងផ្លូវ២ខ្សែខាងលើនេះ និងនៅសង្កាត់២ខាងលើនេះ ពួកគាត់បានចូលរួមអបអរសាទរ ដោយក្ដីសប្បាយរីករាយនៅ ពេលឃើញវត្តមានអាជ្ញាធរសង្កាត់ និងខណ្ឌចុះមកស្ថាបនាផ្លូវដោយ ចាក់អ៊ុតកៅស៊ូឡើងខ្មៅរលោងស្រិល ដូចនេះធ្វើអោយពួកគាត់ងាយស្រួល ធ្វើដំណើរទៅមកងាយស្រួលជាង ពេលមុនៗពិសេសនៅពេលយប់ ព្រលប់ជាដើម ពោលគឺកាលពីមិនទាន់ធ្វើ។ពួកគាត់បន្តទៀតថាផ្លូវនេះ កាលពីមិនទាន់ចុះស្ថាបនាអ៊ុតជាផ្លូវកៅស៊ូនោះ គឺពួកគាត់មានការលំបាក ក្នុងការធ្វើដំណើរពិសេសនៅពេលមាន ភ្លៀងធ្លាក់មកម្ដងៗនោះតែនៅពេលនេះ ក្រោយពីស្ថាបនាហើយរួចរាល់គឺមិន ព្រួយបារម្ភជួបការលំបាក ក្នុងការធ្វើដំណើរដូចគ្រាមុនៗទៀតឡើយ។នេះសរបញ្ជាក់អោយឃើញថា ជាការគិតគូយកចិត្តទុកដាក់ពីសំណាក់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការស្ថាបនាផ្លូវថ្នល់ជូនប្រជាជន ប្រើប្រាស់ជាមធ្យោបាយក្នុងការធ្វើដំណើរ ទៅបំពេញការងារឬទៅប្រកបមុខ របររកស៊ីចិញ្ចឹមជីវិតរៀងៗខ្លួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង