ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នើឱ្យបារាំងពិនិត្យឡើងវិញ លើបញ្ហានាំចេញអង្ករ​ របស់កម្ពុជា ទៅសហគមន៍អឺរ៉ុប

134


ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្នើសុំឱ្យប្រទេសបារាំង ត្រួតពិនិត្យឡើងវិញ ចំពោះការបោះឆ្នោត យល់ស្រប ដែលប្រឆាំងការនាំចេញអង្កររបស់កម្ពុជា ទៅលក់នៅទីផ្សារអឺរ៉ុប។

នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានទទួលជួបលោក ស៊ីលវ៉ាំង វ៉ាសឺម៉ង់ (Sylvain WAERMAN) អនុប្រធានរដ្ឋសភាបារាំង នៅវិមានសន្តិភាព។ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងបញ្ជាក់ថា “សូមឱ្យបារាំងពិចារណាចំហរនេះឡើងវិញ អ្វីដែលបារាំង បានបោះឆ្នោតយល់ស្របប្រឆាំងអង្ករកម្ពុជា សូមឱ្យគាត់ពិនិត្យ និងពិចារណាឡើងវិញ”។ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្តថា ប្រទេសអ៊ីតាលី ជាប្រទេសមួយ ដែលលក់អង្ករ នៅក្នុងសហគមអឺរ៉ុប ប្រជែងជាមួយអង្កររបស់កម្ពុជា ប៉ុន្តែមិនសូវទទួលបានការគាំទ្រ ពីសំណាក់ប្រជាជន នៅក្នុងបណ្តាប្រទេសអឺរ៉ុប ដូចអង្កររបស់កម្ពុជានោះទេ។ ដូច្នេះហើយប្រទេសអ៊ីតាលី ឱ្យសហគមន៍អឺរ៉ុប ហាមមិនឱ្យអង្ករកម្ពុជា ដាក់លក់នៅក្នុងសហគមអឺរ៉ុប ប៉ុន្តែច្រើនឆ្នាំមកហើយ បណ្តា ប្រទេសនៅអឺរ៉ុប មិនយល់ស្របតាមអ៊ីតាលី រហូតទៅកៀរគរ បានប្រទេសអេស្ប៉ាញ ហើយនៅដើមខែធ្នូ ឆ្នាំ២០១៨ ដោយមានការប្រជុំក្នុងក្របខ័ណ្ឌសហភាពអឺរ៉ុប តើគួរឱ្យនាំអង្ករកម្ពុជា ទៅទីផ្សារអឺរ៉ុប ឬមិនគួរនាំចូល។ នៅក្នុងកិច្ចប្រជុំនោះ គឺឱ្យមានការបោះឆ្នោត ក្នុងចំណោមប្រទេសចំនួន២៨ ក្នុងសហគមន៍អឺរ៉ុប ដែលមាន១៨ប្រទេស បានបោះឆ្នោតប្រឆាំងការនាំចូលអង្ករកម្ពុជា ទៅលក់នៅទីផ្សារអឺរ៉ុប ក្នុងនោះក៏មានប្រទេសបារាំង។ ដូច្នេះកម្ពុជា សូមឱ្យប្រទេសបារាំង ពិនិត្យឡើងវិញ ចំពោះបញ្ហានេះ ដែលបារាំង បានបោះឆ្នោតគាំទ្រកន្លងមក៕

អត្ថបទដែលជាប់ទាក់ទង