ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិនម្នាក់ ធ្លាក់ពីលើសណ្ឋាគារ PALM PALACE ស្លាប់ សង្ស័យធ្វើអត្តឃាត

55


ព្រះសីហនុ ៖ ទេសចរណ៍ជាតិចិនម្នាក់បានធ្លាក់ពីលើសណ្ឋាគារ បណ្តាលឲ្យបែកក្បាលស្លាប់ ដែលករណីនេះ ​នគរបាលបច្ចេកទេស សន្និដ្ឋានបឋម អាចជាការធ្វើអត្តឃាត។ ហេតុការណ៍នេះ បានកើតឡើងនៅសណ្ឋាគារ PALM PALACE ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ កាលពីវេលា ម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ។

ជនជាតិចិនដែលស្លាប់នោះ មានឈ្មោះ LYU MINGPAN ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរទេសចរណ៍ ដែលបានចូលមកស្នាក់នៅសណ្ឋាគារ កាលពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ។

នគរបាលបច្ចេកទេស បានថ្លែងថា ជនរងគ្រោះបានធ្លាក់ពីលើអគារ បោកត្រូវចំក្បាល បណ្តាលឲ្យស្លាប់ និងការសន្និដ្ឋានបឋម គឺអាចស្លាប់ដោយសារការធ្វើអត្តឃាត។ សាកសពបានប្រគល់ជូនក្រុមហ៊ុនយីនហ្វីន័រ៉ាល់ ដឹកយកទៅរាជធានីភ្នំពេញ តម្កល់ទុកនៅវត្តស្ទឹងមានជ័យ៕

អត្ថបទដែលជាប់ទាក់ទង