ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនសង្ស័យ៣ នាក់ ជួញថ្នាំញៀនជាង២.០០០គ្រាប់ ​

52


ខេត្តកំពត ៖ នគរបាលបង្ក្រាបគ្រឿងញៀន ដោយឃាត់ជនបរទេស និងខ្មែរ៣នាក់ ដកហូតបានថ្នាំសរុបជាង២០០០គ្រាប់ ដែលផ្ញើមកពីក្រៅប្រទេស នៅចំណុចសាខាប្រៃសណីយ៍ ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានថ្លែង ថា គឺកម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាមួយកម្លាំងនាយកដ្ឋានសន្ដិសុខផ្ទៃក្នុង ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដែលផ្ញើមកពីក្រៅប្រទេស តាមរយៈសាខាប្រៃសណីយ៍ខេត្តកំពត នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។
កម្លាំងនគរបាលជំនាញ ឃាត់ខ្លួនជនសង្ស័យបានចំនួន​៣​នាក់ ស្រីចំនួន​២​នាក់ (ក្នុងនោះជនបរទេស​២​នាក់​) និងដកហូតថ្នាំញៀនអ៊ិចស្ត្រាស៊ីល ចំនួន​១.៥០៣​គ្រាប់ និងទឹកថ្នាំ​សង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតតាមីន ចំនួន​១​កញ្ចប់ធំ។
ជនសង្ស័យឈ្មោះ TASDELEN ONDER ភេទប្រុស អាយុ៣៧ឆ្នាំ ឈ្មោះ ANJERLA ORIBJANOVNA ​ភេទស្រី អាយុ២៩ឆ្នាំ និងឈ្មោះ មុំ សុភា ភេទស្រី អាយុ​២៨​ឆ្នាំ នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត​។ បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ច បានបន្តទៅឆែកឆេរនៅហាង FIREFLY ​ក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដកហូតបានថ្នាំញៀនមេតំហ្វេតាមីនចំនួន​៥០០​គ្រាប់ រួមនឹងថ្នាំសង្ស័យជាសារធាតុញៀនចំនួន​១៨០​គ្រាប់ និងម៉ាទឹកកកទម្ងន់ចំនួន​២៦៤,៨៦​ក្រាម។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កំពុងស្ថិតក្រោមការសួរនាំ របស់កម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង