នគរបាលខណ្ឌមានជ័យចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទហិង្សាដោយចេតនា
ភ្នំពេញ ៖ យោងតាមដីកាបង្គាប់អោយចាប់ខ្លួនលេខ ៥៥៦ ដ.ច.ន ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ចេញដោយលោក ថាន់ ឡេង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៨ នគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គីម ប៊ុនធឿន ហៅ បារាំង ពីបទហិង្សាដោយចេតនា ។
ដីកាបញ្ជាក់ថា ជនសង្ស័យឈ្មោះ គីម ប៊ុនធឿន ហៅ បារាំង ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ ១៤៣១ ផ្លូវលំ ភូមិ ទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ រត់តុការ ប្រព្រឹត្តនៅចំណុចផ្ទះលេខ ១៤៣១ ផ្លូវលំ ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ គីម ប៊ុនធឿន ហៅ បារាំង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ។