ផ្ទុះឡសម្ងួតស្រូវនៅ រោងម៉ាសុីនកិនស្រូវ ក្រុមហ៊ុនGolden Rice បណ្តាលឲ្យមនុស្សស្លាប់
កំពង់ស្ពឺ៖ លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ មានករណីផ្ទុះឆេះម៉ាស៊ីនសម្ងួតស្រូវនៅក្នុងក្រុមហ៊ុន Golden Riceបណ្តាលឲ្យមានមនុស្សស្លាប់។
រោងចក្រ(Golden Rice) ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ ភូមិតាឡក ឃុំក្សេមក្សាន្ត ស្រុកឧដុង្គគ ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចពន្លត់អគ្គិភ័យ បានចេញអន្តរាគមន៍ ដោយប្រើរថយន្តបាញ់ទឹកជួយពន្លត់។
រោងម៉ាស៊ីន ផលិតអង្ករ ហ្គោល ឌិនរ៉ាយ ជារោងម៉ាស៊ីន សម្ងួតស្រូវមួយយ៉ាងធំ ហើយកាលពីឆ្នាំ២០១៧កន្លងទៅ ក៏ធ្លាប់កើតមានគ្រោះអគ្គិភ័យនេះម្ដងរួចមកហើយ។
បញ្ជាការដ្ឋានរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ”
កម្លាំងកងរាជអាវុធហត្ថ សហការជាមួយកម្លាំងនគរបាលជួយសង្គ្រោករណីភ្លើងឆេះរោងចក្រផលិតអង្ករ «ហ្គោល ឌិនរ៉ាយ» យ៉ាងសន្ធោសន្ធៅ ស្ថិតតាមបណ្តោយផ្លូវជាតិ៥១ ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ រថយន្តពន្លត់អគ្គីភ័យ របស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដោយសហការជាមួយកម្លាំងអាវុធហត្ថ កំពុងសង្គ្រោះជនរងគ្រោះ” ៕