ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទះឃើញសពបុរស២នាក់នៅខណ្ឌច្បារអំពៅ

96

ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រទះឃេីញសពបុរស២នាក់ ម្នាក់អណ្ដែតទឹកទន្កេមេគង្គ និងម្នាក់សង្ស័យចូលឆក់ត្រីខុសបច្ចេកទេសស្លាប់ នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ តែមួយនិងបង្កការភ្ញាក់ផ្អេីល កាលវេកាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ ២០១៧ ។

សមត្ថកិច្ចនគរបាលនិរោធ ខបាន កាលវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ ២០១៨នៅចំណុចមាត់ច្រាំងទន្លេបាសាក់ ស្ថិតនៅភូមិកោះនិរោ សង្កាត់និរោធ ខណ្ឌច្បារអំពៅដោយប្រជាពលរដ្ឋប្រទះឃេីញសពនៅមាត់ទន្លេបាសាក់ សពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ អាយុវប្រហែលជាង៣០ឆ្នាំនិងមានពាក់អាវពណ៍សដៃវែង និងខោក្រណាត់ខ្មៅជេីងវែងហេីយសពរកចាំខាងបច្ចេកទេសកោសល្យវិច្ឆ័យ ស្នងការរាជធានីភ្នំពេញចុះមកត្រួតពិនិត្យ ហេីយបឋមដំបូងសន្និដ្ឋានស្លាប់ដោយលង់ទឹកស្លាប់ ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍វាលស្បូវបានប្រាប់ថាបុរសឈ្មោះ ជន ភារក្ស ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករចាំដី ស្នាក់នៅភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅបានរៀបរាប់ប្រាប់សមត្ថកិច្ចអោយដឹងថា មុនកេីតហេតុគាត់បានចូលឆ្ការព្រៃត្រែងដេីម្បីយក ដីដាំដេីមចេករហូតដល់ផុតដែលមានរបងថ្មកំពស់ ជាង៣ម៉ែត្រហេីយក៏មានក្លិនស្អុយក៏រកមេីលស្រាប់ តែប្រទះឃេីញសពមានខ្លួនអត់ក្បាលដោយ សារសង្ស័យសត្វសុីអស់មានតែអាវយឺតក្រហមដៃខ្លី និងខោជេីងវែងពណ៍ខ្មៅហេីយខ្លាចនិងភិនភ័យ៉ាងខ្លាំង ក្រោយមកបានទូរស័ព្ទប្ដឹងថៅកែម្ចាស់ ដេីម្បីហៅសមត្ថកិច្ចចុះមកត្រួតពិនិត្យកោសល្យវិច្ឆ័យសព ។

សមត្ថកិច្ចបន្តថាក្រោយពីមានសេចក្ដីរាយការតាមរយះទូរស័ព្ទម្ចាស់ដីឡូត៍ថា ប្រទះឃេីញសពស្លាប់ក្នុងព្រៃត្រែងហេីយក៏ប្រញ្ញាប់ចុះមក កន្លែងកេីតហេតុរួចក៏ឃេីញសពហេីយបេីតាម មេីលជាបុរសអាវប្រហែលជិត៣០ឆ្នាំនិងនៅក្បែរសព មានឧបករណ៍សំរាប់ឆក់ត្រីដងឬស្សីចងភ្ជាប់ជាមួយ ដែកចុងស្រួចចំនួន២ដេីមនិងមានខ្សែភ្លេីងសង្ស័យ ស្លាប់លោមចូលដីឡូត៍ដោយពីមុនមានទឹកលិចចូល ឆក់ត្រីហេីយខុសបច្ចេកទេសឆក់ស្លាប់ខ្លួនឯង តែយ៉ាងណារងចាំការិយាល័យនគរបាលកោសល្យវិច្ឆ័យ ចុះមកត្រួតពិនិត្យជុំវិញកន្លែងកេីតហេតុសិន និងសាកសួរបំភ្លឺកម្មករដែលលប្រទះឃេីញសពមុនគេ ។

សមត្ថកិច្ចការិយាល័យប្ចេកទេសកោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញ និងមានអមលោកគ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញចុះ មកពិនិត្យផ្ទាល់ទី១សពដែលនៅប្រទះឃេីញ នៅច្រាំងទន្លេបាសាក់សពដោយលង់ទឹកស្លាប់ មិនក្រោយ២រយះពេល២ថ្ងៃទេសពមានសភាព ហែមក្លិនស្អុយផងហេីយបច្ចុប្បន្នសពបុរស មិនទាន់មានក្រុមគ្រួសារឬអត្តសញ្ញាណរស់ នៅភូមិណាស្រុកណាទេហេីយសពបានយក មកតំកល់នៅវត្តឬស្សីស្រស់ដែលស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅដេីម្បីបូជាសពក្នុងរយះពេល១ថ្ងៃបេីរកមិនឃេីញសាច់ញាតិ ។ករណីទី២នៅភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ជាករណីមនុស្សឆក់ស្លាប់(ឧបករណ៍សំរាប់ឆក់ត្រី)សពបានស្គាល់ឈ្មោះ អ៊ុំ រ៉ា ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរមិនពិត ស្នាក់នៅភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅយោងតាមស្រ្តីឈ្មោះ អ៊ុំ រី អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ ជាបងស្រីបង្កេីតសពដែលរស់នៅចំងាយ ពីកន្លែងកេីតហេតុជាង២០០ម៉េត្រហេីយប្អូនប្រុស គាត់បានបាត់ខ្លួនតាំងពីថ្ងៃទី០៨ ខែ ធ្នូឆ្នាំ ២០១៨បាត់រហូតស្វែងរកមិនឃេីញទេីបផ្អេីលប្រទះឃេីញសព និងឃេីញសមត្ថកិច្ចមកពិនិត្យរួចក៏មកសាកសួរ នាំសុំចូលមេីលសពចំណាំសំលៀកបំពាក់បាន ទាក់ដាច់ក្បាលក៏ស្គាល់ដែររួចក៏ទទួលយកសព ទៅធ្វេីបុណ្យតាមប្រពៃណីដោយមិនបានប្ដឹងផ្ដល់ទៅលេីបុគ្គលណាទេ ។

អត្ថបទដែលជាប់ទាក់ទង