ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកស្រីអ៊ុក ដារ៉ា ថាក្រុមហ៊ុន ម៉ុង ប្ញទ្ធី ថាបិទផ្លូវមិនឲ្យចូលដី តែសេដ្ឋី ម៉ុង ប្ញទ្ធី បានហៅអ្នកស្រីអ៊ុក ដារ៉ាថាកំពុងតែ​មកដើរតួ​ជំនួស​បក្សប្រឆាំង​ និង​មាតា​ធម្មជាតិ​

123


ភ្នំពេញ៖ នៅលើបណ្តាញសង្គមហ្វេសប៊ុក អ្នកស្រីអ៊ុក ដារ៉ា បានសរសេរចោទប្រកាន់ក្រុមហ៊ុន ម៉ុង ប្ញទ្ធី ថាបិទផ្លូវ យកដុំថ្ម ដាក់ទទឹងផ្លូវ មិនឲ្យគាត់បើកឡានចូលទៅក្នុងដីរបស់គាត់នៅតំបន់កែវផុស ប៉ុន្តែករណីនេះលោកស្រីហ៊ុន ស៊ីណាត បានបញ្ជាក់តបវិញថា បងសួរគាត់សិនទៅ សុទ្ធតែគ្នាឯងសោះហ្នឹង។ ចំណែក គណនីហ្វេសប៊ុក ឈ្មោះ ឡូយ ណៃ ចេង បានបញ្ចេញនូវទស្សនៈផងដែរថា សូម្បីតែព្រះពុទ្ធ ក៏មានមាមកផ្ចាញ់ផ្ចាលដែល។ ប៉ុន្តែលោកបណ្ឌិត ម៉ុង ឫទ្ធី បានឆ្លើយតបទៅលោកស្រីអ៊ុក ដារ៉ាវិញយ៉ាងចាស់ដៃតែម្តង ដោយដាក់ចំៗតែម្តងថា បីសាច​នោមឆេះនេះ ​កំពុងតែ​មកដើរតួ​ជំនួស​បក្សប្រឆាំង​ និង​មាតា​ធម្មជាតិ​ហើយ។​

ក្នុងផេកហ្វេសប៊ុក របស់លោកស្រីអ៊ុក ដារ៉ា (Ouk Dara) ដែលបានសរសេរលើផេករបស់ខ្លួន កាលពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៨ ដោយបានបញ្ជាក់ថា “ឆ្លៀតពេល វេលាបន្តិច មកមើលដី សមុទ្ររបស់ខ្ញុំដែលបានទិញក្នុងឆ្នាំ 2004 នៅកែវផុស ពេលមកដល់ បើកឡានចូលមិនរួច ព្រោះ ក្រុមហ៊ុន ម៉ុង ប្ញទ្ធី បិទផ្លូវ យកដុំថ្ម ដាក់ទទឹងផ្លូវតែម្តង នេះជាសារជាតិ របស់គាត់ បើនរណាមានដីក្បែរគាត់ៗសុំទិញបើមិនលក់ គិគាត់ធ្វើអញ្ចឹង ដឹកដីឆ្នេរសមុទ្រ យកទៅលក់ឲ្យបរទេស បំផ្លាញឆ្នេរស្រុកឯង ដើម្បីផលប្រយោជន៍សួនតួ ព្រៃកោងកាង តាមមាត់ព្រែកបំផ្លាញ់គ្មានសល់ ។ នេះស្ថានភាពពិតៗ ដែលក្រុមហ៊ុន ម៉ុង ប្ញទ្ធី បានយកខ្សាច់រួចហើយ នៅជាប់សមុទ្រតែម្តង មើលតើ នេះជាការពិត យកខ្សាច់ ចេញហើយប្រើពាក្យថា អភិវឌ្ឍន៍ឬ ? បុណ្យសមុទ្រទើបនឹងធ្វើចប់ដោយជោគជ័យ តែហេតុអ្វីបាន សេដ្ឋី ម៉ុង ប្ញទ្ធី ប្រព្រឹត្តមិនមានការអៀនខ្មាស ចង់មានអីម្លេះលោក ប្រើពាក្យជួយអ្នកក្រ សារជាតិគាត់ដើរចោទ ថាគេគំរាមកំហែងប្រជាជនក្រីក្រតូចតាច យកភស្តុតាបញ្ជាក់ មកមិនខ្លាចទេ ដល់ក៏ ហើយ កុំភ្លេច វីដេអូ មាននៅនឹងដៃ ឯកសារមាន ជាក់ស្តែង លោក ម៉ុង ប្ញទ្ធី ចោទថាគេអែបអបភ្លើទេដឹង មុខមហាជន អ្នកមុខអ្នកការ សុំទិញដីខ្ញុំ ខ្ញុំថាមានប៉ុណ្ណឹង ទុកនាំកូនចៅមកលេង លោកហ៊ានប្រើពាក្យថា បើមិនលក់ ប្រយ័ត្ន ស្លាប់គ្មានបានចាយលុយ មើលងាយគេម្លេះ សំឡេងថតបានណាលោក ទាហ៊ានដូចខ្ញុំការពារដីខ្លួនឯងមិនបាន ត្រឹម 4 ហិតា គិតយ៉ាងណា ????? សុំកូនចៅ មិត្តភក្តិ មាមីង ជូយស៊ែរ អោយបានច្រើន ហើយជួយប្រាប់ផងថាខ្ញុំបានយកដីអ្នកក្រដូចគ្នាបានមួយចំអាមណាទេ ?? ខ្សាច់ ឆ្នេរ មាត់សមុទ្រ កែវផុស យកគ្រឿងចក្រ កាយយកខ្សាច់ ជំម្រៅ ជិត១ ម៉ែត្រ យកទៅដាក់ម៉ាស៊ីន លេង ដឹកទាំងយប់ទាំងថ្ងៃ មានសកម្មភាពជាក់ស្តែង ដែលលោកម៉ុង ប្ញទ្ធីបានប្រព្រឹត្ត មិនមានហេតុផលណាដែរ ប្រើពាក្យថា បិទផ្លូវមិនអោយ ជំ ឡុងសា ខនយកដី គាត់ជំទាវ នឹងរងគ្រោះទេមានតែគេយកដីគាត់ មិនមានហេតុផលណាដែរចោទគេថា ខ្ញុំដើរអែមអប ការដើរសិទ្ធិតែមានការចាត់តាំងពីថ្នាក់ដឹកនាំ ហើយភ្លើទេ កុំចេះតែចោទ ស្នើអ្នកមិនដឹងរឿងសុំចុះទៅពិនិត្យមើលជាក់ស្តែង អោយដឹងការពិត យកខ្សាច់មាត់ សមុទ្រឬ អាចយក វីដេអូ ពីសកម្មភាព កាយយកខ្សាច់ នៅមាត់ឆ្នេរ ជាប់សមុទ្រ មានអ្នករងគ្រោះ ច្រើនណាស់ ។ កុំភ្លេចថា ការពិតនៅតែការពិត សេដ្ឋី ម៉ុង បម្រើកងទ័ព ដីយើងការពារមិនបានតើគិតយ៉ាងណា ???”។

ចំណែកលោកស្រី ហ៊ុន ស៊ីណាត (Sinath Hun) ដែលប្អូនសម្តេចនាយករដ្ឋមន្រ្តី បានខំមិនតបទៅលោកស្រីអ៊ុក ​ដារ៉ា វិញថា “អុញ! ហើយម៉េចដល់ម្លឹង បងសម្លាញ់អើយ សុទ្ធតែគ្នាសោះ ហេតុបានជាធ្វើអញ្ចឹងនោះ បងមានបានសួរគាត់ហើយឬនៅ ? បងសួរគាត់សិនទៅ ពីព្រោះគាត់ច្រើននិយាយថា មនុស្សងាប់ទៅយកទៅមិនរួចទេ “។

ចំណែកឯគណនីហ្វេសប៊ុក ឈ្មោះឡូយ ណៃ ចេង ដែលមានការស៊ែពីលោកស្រីម៉ែន សុន បានបញ្ជាក់ថា “សូម្បីតែព្រះពុទ្ធជាម្ចាស់ នូវមានភិក្ខុទេវទត្តតាមផ្ចាញ់ផ្ចាល តែលទ្ធផលទេវទត្ត ត្រូវព្រះធរណីស្រូប ឯកឧត្ដមបណ្ឌិទ ម៉ុង ឫទ្ធី ធ្វើនូវអំពើល្អ ដែលប្រជាជនទូទាំងប្រទេស គោរពស្រឡាញ់ ក៏មាននាងចិញ្ចាតាមផ្ចាញ់ផ្ចាលដែរ។ ខ្ញុំគាំទ្រលោកឧកញ៉ា ម៉ុង ឫទ្ធី”។

ជាមួយករណីនេះ បើតាមផេកហ្វេសប៊ុកឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththyនៅថ្ងៃទី២០ខែធ្នូឆ្នាំ២០១៨នេះ បានសរសេរឆ្លើយតបទៅលោកស្រី ​អ៊ុក ដារ៉ា វិញថា “បីសាច​នោមឆេះនេះ ​កំពង់តែ​មកដើរតួ​ជំនួស​បក្សប្រឆាំង​ និង​មាតា​ធម្មជាតិ​ហើយ​ សំណួរ​សួរ​ថាតើផ្លូវចូល​ចម្ងាយ​40គីឡូម៉ែត្រ ​និង​លូ​ស្ពាន​ជាច្រើន​នេះ ​តើអ្នកណា​ជាអ្នក​ចេញ​ថវិកា​សាងសង់​ រូបគាត់​ក៏ដូចជា​អ្នកផ្សេង​ទៀត ដែល​បាន​ជួយចេញលុយ​ខ្លះ​ដែឬអត់ទេ?​ ទីតាំង​ដែល​គាត់​កំពុង​តែ​មករករឿងនេះ ​នៅខាងលិចផ្លូវ​ហ៊ុន​ សែន​ថ្មរៀង​ តើហេតុ​អ្វី​បានជា​ខ្ញុំ​រៀបចំឈូសឆាយ​ទីតាំង​ដីនេះ​ បួន​ឆ្នាំ​កន្លង​ទៅ​ហើយ​ហេតុអ្វី​ ទើបតែពេលនេះ​ អស់មានបក្សប្រឆាំង​ និងមាតា​ធម្មជាតិ ​បានគាត់មករករឿង​ គាត់​កំពុងតែ​ប្រឆាំង​ជាមួយ​នឹង​រាជរដ្ឋាភិបាល​ហើយ​ តើហេតុ​អ្វី​បានជា​ខ្ញុំ​និយាយ​យ៉ាង​ដូច្នេះ​គឺ​ដោយសារ​តែ​ រាល់ការ​ងារ​ទាំង​អស់​សុទ្ធតែ​មានច្បាប់​អនុញ្ញាត​ ពី​រាជរដ្ឋាភិបាល​ទាំងអស់ ​សរុបទាំង​ការនាំចេញ​ខ្សាច់​ដែល​បានបង់ពន្ធ​ជូនរដ្ឋ​យ៉ាង​ត្រឹមត្រូវ​ផងដែរ​ ។
ខ្ញុំ​សុំអោយ​ប្រិយមិត្ត​Facebook​ ទាំងអស់​មេត្តា​ជួយ​ពិចារណា​ផងចុះថា​ តើតាំង​ពីខ្ញុំ​បានចូល​មក​អភិវឌ្ឍ​ន៍តំបន់​អស់​រយៈពេល​២៣ឆ្នាំ​ កន្លង​ផុត​ទៅ​ហើយ ​ព្រម​ទាំង​បាន​សាងសង់​ផ្ទះ​ ផ្តល់​ការងារ​ជូន​ប្រជាជន​ ដោយផ្ទាល់​ និងដោយ​ប្រយោល​ប្រមាណ​ជា​ជាង​ពីរម៉ឺន​នាក់​ តើដែលមាន​មន្ត្រី​រាជការ​ បុគ្គលិក​ កម្មករ​ប្រជាជន​ណានាំគ្នា​ធ្វើបាតុកម្ម​ប្រឆាំង​តវ៉ា​ ឬក៏​បង្ហោះ​Facebook ដូច្នេះ​ដែឬអត់ទេ​ ?
ជាចុងក្រោយ​ខ្ញុំ​សុំ​សំណូមពរ​ដល់​ក្រុម​ពិធីការ​សម្តេច​ សុំមេត្តា​ឈប់អោយបីសាច​នោមឆេះនេះ ​ចូលក្រុម​ជាមួយ​ទៀតទៅ​ ខូច​កេរ្តិ៍ឈ្មោះ​ដ៏​ល្អ​ផូរផង់​របស់ក្រុម​យើងអស់ហើយ​ ។ ខ្ញុំ​មិនចង់ជ្រលក់មាត់​ជាមួយ​មនុស្ស​ដែលដើ​អែបអប​យកមុខ​មាត់​ មកគំរាម​កំហែង​ប្រជាជន​ក្រីក្រ​តូច​តាច​បានយូៗ ​ទៅ​មកលង​ដល់ម៉ុង​ ឫទ្ធី​ទៀត លងខ្ញុំ​​ច្រើន​លើកច្រើនសាហើយឃើញ​មិនតបត​កុំនឹកស្មាន​ថាខ្ញុំខ្លាចអោយសោះ​ មាន Facebook ដូច​តែគ្នាទេ ​​លើកនេះមកលងខ្ញុំលេងចំៗ​ឈ្មោះតែម្តង​​ ពីមុនមកមិនដែលបង្ហោះ​FACEBOOK​ អីចឹង​ទេ​ ។
ប្រិយមិត្ត​ប្រហែល​ជាស្គាល់មុខគាត់​ច្បាស់ហើយ​មើលទៅ​ថាគាត់ជា​អ្នកណា​ តើគាត់ដែលបានយកលុយផ្ទាល់ខ្លួន​ទៅ​ជួយ​កសាង​ ​អភិវឌ្ឍន៍​​ព្រះរាជាណាចក្រ​កម្ពុជា ​នៅតំបន់​ណាអោយពិតប្រាកដ​ដូច​ខ្ញុំ​ដែឬអត់ទេ​ ក្រៅ​តែពី​ដើរករឿងគេឯង​ ឧទាហរណ៍​ជាក់​ស្ដែង​ដូច​រូបភាព​និង​សំណេរ​ដែលគាត់​ សរសេរ​នេះតើវា​សំរុំ​ដែឬអត់ទេ​បផ្លូវស្ពាន​ដែល​ខ្ញុំ​ជាអ្នកចំណាយ​លុយផ្ទាល់ខ្លួនយកទៅ​​សាងសង់​ ហើយគាត់មិនដែល​ជួយ​ចេញ​លុយមួយកាក់​មួយ​សេន​ផង​ ហេតុ​អី​បានជា​គាត់​និយាយ​អត់មានការអៀនខ្មាសសោះអ៊ីចឹង​ មនុស្ស​ស្គាល់គ្នា​ជួបមុខ​គ្នា​ជាញឹកញាប់​ទូរស័ព្ទ​ក៏មាន​តើហេតុ​អី​ បានជាមិនសួ​រសិនមុននិង​បង្ហោះ​Facebook ខ្ញុំ​មិនបន្ត​ទៀតទេ​ទុកអោយ​ប្រិយមិត្ត​ជួយ​អោយ​ពិន្ទុ​ផងចុះ​ ប្រជាជន​ទូទាំង​ប្រទេស​កម្ពុជា​ រហូត​ដល់​ពិភពលោក​គេដឹងទាំងអស់​ថា ​រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​អោយ​ម៉ុង​ ឫទ្ធី​ទៅបង្កើត​ទីក្រុង​កំពង់ផែ​ឧកញ៉ា​ម៉ុង​ ព្រមទាំង​ដាំដំណាំ​កសិឧស្សាហកម្ម​នៅ​តំបន់​នោះ២៣​ឆ្នាំ​កន្លង​ទៅ​ហើយ​ ៕


អត្ថបទដែលជាប់ទាក់ទង