ម្តាយស្លាប់ ធ្លាក់បន្ទុកដល់កូន ត្រូវគេប្តឹងឲ្យកូនសងតុងទីន
ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងថា ករណីដែលប្តីបាញ់សម្លាប់ប្រពន្ធ ហើយបាញ់សម្លាប់ខ្លួនតាមក្រោយនោះ ឥឡូវនេះ កូនតុងទីនជាច្រើននាក់ បានដាក់ពាក្យប្តឹងកូនៗរបស់ពួកគាត់ដែលស្លាប់ទៅនោះ ដើម្បីទារលុយតុងទីន ដូចជាអយុត្តិធម៌ពេកហើយ ខ្ញុំនឹងតាមដានករណីនេះ អោយដល់ទីបញ្ចប់ ដើម្បីមើលអ្នកអនុវត្តច្បាប់សម្រេច យ៉ាងណាចំពោះក្មេងកំព្រាពីរនាក់នោះ
ករណីឃាតកម្ម ដែលប្តីដកកាំភ្លើងខ្លី បាញ់ប្រពន្ធសម្លាប់ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅផ្ទះឈ្មោះ ហេង សុវណ្ណារ៉ា ភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយបន្សល់នូវកូនប្រុសស្រី២នាក់បងប្អូន។ កូនៗចំនួន២នាក់ ដែលទើបក្លាយខ្លួនជាក្មេងកំព្រា ដោយសារឳពុកម្តាយលាចាកលោក ឥឡូវកូនប្រុសច្បងក្នុងចំណោមកូនទាំង២ ត្រូវចេញមុខដោះស្រាយបំណុលតុងទីនជួសម្តាយទៀត ។
យោងតាមលិខិតអញ្ជើញ របស់កងរាជអាវុធហត្ថខេត្តកំពង់ធំ ការិយាល័យបទល្មើសព្រហ្មទណ្ឌ ចេញថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ បានកោះអញ្ជើញឈ្មោះ ហេង ដាវីដ អាយុ២១ឆ្នាំ ចូលមកដោះស្រាយនៅថ្ងៃទី២០ ខែធ្នូនេះ ដើម្បីដោះស្រាយដំណើររឿង តុងទីន ពាក់ព័ន្ធជាមួយឈ្មោះ អ៊ឹង សៀវហៀង អាយុ៤០ឆ្នាំជា ម្តាយទើបស្លាប់ ។
លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរនៅផេកហ្វេសប៊ុកនៅថ្ងៃទី២០ខែធ្នូឆ្នាំ២០១៨នេះថា “បងប្អូននៅចាំទេប្តីសម្លាប់ប្រពន្ធ ហើយសម្លាប់ខ្លួនឯងទៀតទុកឲ្យកូនពីរនាក់កំព្រាទៀតនោះ ឥឡូវនេះប្អូន ៗ ទាំងពីរ
នាក់នេះមិនមែនតែកំព្រាតែមួយមុខទេ ថែមទាំងរងារទៀតដោយសារត្រូវជាប់បណ្តឹងជំនួសឪពុក ម្តាយ ករណីតុងទីន
ករណីកូនត្រូវតែទទួលបន្ទុកបទល្មើសពីឪពុក ម្តាយ បើតាមខ្ញុំដឹងគ្មានច្បាប់ចែងទេ ប៉ុន្តែមិនដឹងពេលនេះច្បាប់បែបនោះ
ចែងហើយឬនៅ ? ផ្លូវច្បាប់បុគ្គលទី២ ទី៣ មិនជាប់ពាក់ព័ន្ធនឹងបទល្មើសទេ បើមិនបានចូលរួមកសាងបទល្មើសនោះ។ ចុះកូនពីរនាក់នេះវិញ អាចក្លាយជាជនចូលរួមកសាងនូវបទល្មើសដែរទេ ករណីឪពុកម្តាយ របស់គាត់លេងតុងទីននោះ?
ហើយត្រូវឲ្យកូនៗទទួលបន្ទុកជំនួសឪពុកម្តាយខ្លួននោះ…។ ច្បាប់គ្មាននូវមនោសញ្ចេតនាទេ ប៉ុន្តែច្បាប់មានគុណធម៌ គឺ
ធានាភាពយុត្តិធម៌ជូនមនុស្សជាប់កាតព្វកិច្ចគោរពច្បាប់ បើយើងនិយាយពីកូនៗទាំង២នាក់នេះវិញ សូម្បីតែអាយុក៏មិន
ទាន់ជាប់កាតព្វកិច្ចទទួលខុសត្រូវនូវចំពោះមុខច្បាប់ឲ្យពេញលេញផង។ ឪពុក ម្តាយ ស្លាប់ចោលហើយ ខ្លួនត្រូវជាប់នូវ
ពាក្យបណ្តឹងករណី ឪពុក ម្តាយ លេងតុងទីនទៀត ដូចជា អយុត្តិធម៌ពេកហើយ ខ្ញុំនឹងតាមដានករណីនេះអោយដល់ទីបញ្ចប់ ដើម្បីមើលអ្នកអនុវត្តច្បាប់សម្រេចយ៉ាងណាចំពោះក្មេងកំព្រាពីរនាក់នោះ “។
ករណីនេះ មិនត្រឹមតែលោកពេជ្រ ស្រស់ នោះទេ ដែលឈឺឆ្អាលនិងបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង សូម្បីតែមហាជន ក្នុងសង្គមហ្វេសប៊ុកភាគច្រើន ក៏បានសម្តែងនូវការភ្ញាក់ផ្អើលបំផុត និងអាណិតក្មេងៗ ទាំង២នាក់នេះ ។ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនគណនី រៀបរាប់ថា ៖ ខោអាវរ៉ូប អនឡាញ បានលើកឡើងថា មានអីពាក់ព័ន្ធកូនមែនអ្នកលេងឯណា។ Jing Jing ៖ លេងតុងទីងគ្នានច្បាប់ណាចែងទេ បុគ្គលណាធ្វើគឺបុគ្គលនោះអ្នកទទួល វាមិនដែលម៉ែចាយលុយតុងទីនគេ ហើយមកដាក់ឈ្មោះកូនអ្នកលេងនោះទេ បើច្បាប់ធ្វើអ៊ីចឹងមែន គឺច្បាប់ស៊ីសំណូក នឹងម្ចាស់តុងទីន វាមិនដែលលេងល្បែងតុងទីនដោយគ្មានច្បាប់ចែងចេញមក មកចាប់អ្នកមិនដឹងកុំហុសនោះទេ ខាងអាជ្ញាធរត្រូវពិនិត្យម្តងទៀត។Chen Da ៖ បើចង់បានលុយមកវិញ ទៅតាមទារអ្នកស្លាប់ទៅ។ Bin Samath ៖ ល្បែងតុងទីនគ្មានច្បាប់ណា ចែងជាល្បែងស្របច្បាប់នោះទេ ហើយបុគ្គលណាប្រព្រឹត្ត បុគ្គលនោះ ជាអ្នកទទួលខុសត្រូវ ហើយក៏មិនត្រូវយកឈ្មោះកូន ដែលស្ថិតក្នុងវ័យសិក្សា មកទទួលថ្មបាក់មកជំនួសដែរ។ Nana Love ៖ បងជួយពួកគាត់ផងទៅ អានិតក្មេងណាស់។ Seng Rean Sey ៖ ល្បែងតុងទីននុង អត់មានច្បាប់អ្វីគ្រប់គ្រងទេបង អត់មានចុះកុងត្រាទទួលស្គាល់ ពីនិតិបុគ្គលឡើយ បងជួយពួកគាត់ផង។ Sreymom Seng ៖ គាំទ្រឯកឧត្តម សូមឯកឧត្តម មេត្តាជួយរកយុតិ្តធម៌ ឣោយក្មេងកំព្រារនៅកំពង់ធំនោះផង ។ Ngan Tit ៖ វាមិនដែលទៅប្តឹងកូនអោយសងមេចវិញ បើគ្នាកំពុងតែរងារ ព្រោះតែភ្លើងកំហឹងឪពុកមួយឆាវផង។ Meas Mithona ៖ សូមបងពេជ្រ ស្រស់ជួយមើលក្មេងទាំងពីផង៕