ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនបានជនសង្ស័យ ២នាក់ លួចម៉ូទរ័បូមទឹក

98

ភ្នំពេញ៖ករណី លួចមានស្ថានទម្ងន់ទោស ដោយសារការកាប់គាស់ទម្លុះទម្លាយ (ប្រើដំុថ្មវាយសោលួចម៉ូទរ័បូមទឹក) នៅក្រោយផ្ទះ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នៅថ្ងៃទី២០-១២-២០១៨ ម៉ោង១៤និង៤០នាទី។

ជនរងគ្រោះឈ្មោះវង់ ឈុនលី ភេទ ប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន ស្នាក់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ឃាត់ខ្លួនបានជនសង្ស័យ ២នាក់ ៖
១-ឈ្មោះធៀមចាន់ធី ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
២-ឈ្មោះរស់ មនោរម្យ ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ទាំង០២នាក់ ស្នាក់នៅភូមិកើតហេត់ខាងលើ។
មុនពេលកើតហេតុជនរង គ្រោះទុកម៉ូទរ័បូមទឹកនៅខាងក្រោយផ្ទះកើតហេតុ ដោយចាក់សោត្រឹមត្រូវ ។រហូតដល់ម៉ោង១៤និង៤០នាទី ថ្ងៃទី២០-១២ -២០១៨ ស្រាប់តែមានជនសង្ស័យ៣នាក់ ឈ្មោះធៀម ចាន់ធី ឈ្មោះរស់ មនោរម្យនិងឈ្មោះនឿន វរៈបុត្រ បានធ្វើសកម្មភាព យកដុំថ្មវាយកំទេចសោលួចយកម៉ូទរ័បូមទឹក បំរុងគេចខ្លួន ក៏ត្រូវបានជនរងគ្រោះឃើញស្រែក ចោរៗ ឃាត់ខ្លួនជនសង្ស័យបាន២នាក់ឈ្មោះធៀម ចាន់ធី និងឈ្មោះ រស់ មនោរម្យ ដកហូតម៉ូទរ័មកវិញ បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចាត់ការ តាមច្បាប់។ ចំណែកឈ្មោះនឿន វរៈបុត្រ បានគេចខ្លួនបាត់៕

អត្ថបទដែលជាប់ទាក់ទង