ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចចុះដកហូតនិងណែនាំអាជីវករលក់កាបូបយួរដៃ ខុសច្បាប់ក្នុងផ្សារទួលទំពូង

87

ភ្នំពេញ : នាព្រឹកថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ ២០១៨កម្លាំងនគរបាល គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ(គ.ប.ផ.ក)របស់ក្រសួងមហាផ្ទៃក្រោម ការបញ្ជាផ្ទាល់ពីលោកព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចុះបង្រ្កាបនិងដកហូតកាបូបយួរដៃ ដែលរំលោភកម្មសិទ្ធិបញ្ញាយកម៉ាកយីហោកាបូប Longchamp ដ៏ល្បីល្បាញយកមកលក់ដោយគ្មាន ការអនុញ្ញាតិពីក្រុនហ៊ុនម្ចាស់ម៉ាកដើមដែល បានចុះបញ្ជេីក្នុងប្រទេសបារាំង និងក្នុងប្រទេសកម្ពុជា ដែលទង្វើនេះប្រព្រឹត្តដោយអាជីវករ នៅចំណុចក្នុងនិងកៅផ្សារទួលទំពូង តាមផ្លូវ១៥៥ សង្កាត់ទួលលទំពូងទី១ ខណ្ឌចំការមន ។

លោកមេធាវី សួស ព័រ នៃការិយាល័យក្រុមមេធាវីហ្រ្គេនដ៏(Grand Law Group)ដែលមានទីតាំងលេខផ្ទះ ២២ ផ្លូវ ១០៧កែងផ្លូវ២៤២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញបានប្រាប់ អ្នកសារពត៌មានអោយដឹងថា ក្រុមហ៊ុន SAS Jean Cassegrain ដែលជាម្ចាស់ម៉ាកLONGCHAMP តាមរយៈលោកមេធាវី ក្រុមហ៊ុនបានធ្វើការជូនដំណឹង ទៅដល់ម្ចាស់តូបទាំងអស់ ដើម្បីបញ្ឍប់សមកម្មភាព លក់របស់ក្លាយម៉ាក់ Longchamp ម្តងរួចមកហើយ មុននឹង ប្ដឹងពីករណីលក់ចែកចាយផលិតផលក្លែងក្លាយ ដោយអាជីវករក្នុងផ្សារទួលទំពូង មកគណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ(គ.ប.ផ.ក)ក្រសួងមហាផ្ទៃ។

លោក ជ័យ រិទ្ធី អនុប្រធាននាយកដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក)ក្រសួងមហាផ្ទៃ បានប្រាប់ថាដោយមានការអនុញ្ញាតិ ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ គុជ គឹមឡុង និងយោងតាមពាក្យបណ្ដឹង របស់ក្រុមហ៊ុនSAS JEAN CASSEGRAIN ដែលជាម្ចាស់ម៉ាកយីហោកាបូបយួរដៃម៉ាកLONGCHAMP គ.ប.ផ.ក. បានដកហូតកាបូបក្លែងក្លាយក្នុងផ្សារទួលទំពូងពីតូបចំនួន៩តូ
ប សរុបចំនួន ៦៤១ កាបូប និងក្រៅផ្សារផ្លូវ១៥៥ មានចំនួន១តូបនិង ដកហូតបានចំនួន២៣ កាបូប សរុបទាំងក្នុងនិងក្រៅមានចំនួន៦៦៤កាបូប រួចនិងអញ្ជេីញម្ចាស់តូចសរុបចំនួន១០នាក់ ចូលខ្លួនមកនាយលដ្ឋាន ដេីម្បីធ្វេីការសួរនាំរួចនិងធ្វេីកិច្ចសន្យាណែនាំ អោយអាជីវករយល់ដឹងហេីយ និងអោយត្រឡប់មកផ្ទះវិញ សូមបញ្ជាក់ការអនុវត្តខាងលេីនេះ មិនបានបិទតូបអាជីវករណាមួយទេ គ្រាន់តែដកហូតកាបូបយួរដៃ ដែលក្រុមហ៊ុនប្ដឹងនោះទេ ។

អត្ថបទដែលជាប់ទាក់ទង