ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់ជនជាតិ អាល្លឺម៉ង់ដំបូងគេ​ ដែលមកប្រកួតនៅស្រុកខ្មែរ

123

ភ្នំពេញ៖ អ្នកប្រដាល់ចេង គាក្លិបពន្លឺវិបុលត្រូវបានផ្គូរផ្គង​ ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ ជាលើដំបូងនៅលើ សង្វៀនហ្គេនស្ប៊ើក របស់អាស៊ីអាគ្នេយ៍ យប់ថ្ងៃទី២២ធ្នូនេះ ។ នេះជាលើកដំបូងហើយ ដែលអ្នកប្រដាល់រូបនេះ មានឱកាសប្រកួត ជាលក្ខណៈអន្តរជាតិ ។

អ្នកប្រដាល់រូបនេះ មីនសូវជាមានកលល្បិច អ្វីអស្ចារ្យនោះទេ ហើយថែមទាំងចូលចិត្ត វាយបន្ថែមលើគូ ប្រកួតទៀតផង ។ ចេង គាដែលជា អតីតសិស្សរបស់ក្លិបសាលវ័ន្ដកីឡានោះ គេមានប្រវត្តិប្រកួត ចំនួន៦៩ដង ឈ្នះ៥៥ដង ចាញ់១១ដង និងស្មើពិន្ទុ៣ដង ។

​ចំពោះអ្នកប្រដាល់ថៃ ដែលជាគូប្រកួតរបស់ចេង គានោះឈ្មោះឃូម ផាត(Khum Phat)គេទើបតែឡើងមក ប្រកួតនៅស្រុកខ្មែរ ជាលើកដំបូងនេះទេ ។ គេមានប្រវត្តិប្រកួត ចំនួន៥៨ដង ឈ្នះ៤៧ដង ចាញ់១១ដង ។លោកថៃ អ៊ូ ដែលជាអ្នកដឹកនាំ អ្នកប្រដាល់ថៃ មកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍ បាននិយាយថា លោកមិនធ្លាប់ឃើញអ្នកប្រដាល់ រូបនេះវ៉ៃឡើយ តែគ្រូរបស់គេ អះអាងថាគេវ៉ៃគ្រាន់បើដែរ ។

​ការប្រកួតនេះប្រសិនបើចេង គាបានទទួលជ័យជំនះនោះ គេនឹងមានឱកាសបន្ថែមទៀត ដើម្បីប្រកួតជាមួយ អ្នកប្រដាល់បរទេស តែបើចាញ់ឱកាស ទំនងជាមិនមានច្រើនឡើយ ។ អ្នកប្រដាល់ខាំ ផាន់នីក្លិបដីឡូតិ៍ មានរិទ្ធខេត្តបន្ទាយមានជ័យ ប្រកួតជាមួយ អ្នកប្រដាល់ ជនជាតិអាល្លឺម៉ង់ដែល មានឈ្មោះថាអេហាន ហ្គុងហ្គ័រ(Erhan Gongor) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។

​អានិយាយបានថា នេះជាលើកដំបូងហើយ ដែលមានអ្នកប្រដាល់ ជនជាតិអាល្លឺម៉ង់ មកប្រកួតនៅស្រុកខ្មែរ ។ អ្នកប្រដាល់រូបនេះ ហ្វឹកហាត់ នៅក្នុងប្រទេសថៃ ហើយជាអ្នកប្រដាល់ថ្មីដែរទេ ។គេមានប្រវត្តិប្រកួត ចំនួន៣៣ដង ឈ្នះ២២ដង ចាញ់១០ដង និងស្មើពិន្ទុ ១ ដង ។

​ចំពោះខាំ ផាន់នីមួយរយៈនេះការប្រកួតរបស់គេតែងតែបានទទួលជ័យជំនះជារៀងរហូត ។ទោះបីការវ៉ៃចេញ របស់គេមិនសូវច្បាស់ ក៏ពិតមែនតែគេអាចប្រើកែង ជង្គង់ និង កណ្ដាប់ដៃបាន ។គេមានប្រវត្តិប្រកួត ចំនួន៤៦ដង ឈ្នះ៤០ដង ចាញ់៦ដង ។

​ខាំ ផាន់នី អាចយកឈ្នះ អ្នកប្រដាល់អាល្លឺម៉ង់ អេហាន ហ្គុងហ្គ័រ ដែលល្បីថា មានកណ្ដាប់ដៃធ្ងន់រូបនេះបានឬ ទេ ?

អត្ថបទដែលជាប់ទាក់ទង