គម្រោងវិនិយោគ១១ តម្លៃវិនិយោគជិត៣០០លានដុល្លារ និងផ្តល់ការងារជាង៦.០០០កន្លែង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័ត
ភ្នំពេញ ៖ គម្រោងវិនិយោគចំនួន១១ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឲ្យដំណើរការ ដោយសរុបទុនវិនិយោគ ប្រមាណ២៩៦លានដុល្លារ បង្កើតការងារថ្មីរាប់ពាន់កន្លែង។
បើតាមការផ្សារយរបស់ផេកហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (The Council for the Development of Cambodia ) កាលពីថ្ងៃទី២១ខែធ្នូឆ្នាំ២០១៨ បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចឯកភាពឱ្យធ្វើការវិនិយោគតែពុំមានការលើកទឹកចិត្ត សម្រាប់គម្រោងបង្កើតរោងចក្រផលិតបារីរបស់ក្រុមហ៊ុន “XIAMENT TOBACCO (CAMBODIA) CO.,LTD.” ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៧៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៧១កន្លែង។
គណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១-“FAR EAST IMPORT EXPORT CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតស្រា និងស្រាបៀរ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១៣,១៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៦០កន្លែង។
២-“GO FRESH F & B CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតទឹកក្រូច ទឹកផ្លែឈើ ទឹកបរិសុទ្ធ និងនំស្រួយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ១៧,៥៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨២១កន្លែង។
៣-“LIEFENG OUTDOORS (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រដេរអាវសុវត្ថិភាព តង់ និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពេជចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦០១កន្លែង។
៤-“LAMUES LIGHT ENTERPRISE CO.,LTD.” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងអំពូលភ្លើងពណ៌សម្រាប់តាំងលម្អគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ (អតីតខណ្ឌដង្កោ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥,៦៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១៨កន្លែង។
៥-“ALEX CORPORATION.” គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០KV ពីស្ថានីយវារី អគ្គិសនីស្ទឹងតាតៃ (ខេត្តកោះកុង) មករាជធានីភ្នំពេញ (ស្ថានីយបែកចាន) តាមរូបភាព សាងសង់-ដំណើរការ-ផ្ទេរ (BOT) មានទុនវិនិយោគប្រមាណ ១៣៦,៦៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤កន្លែង។
៦-“LAN KAY PLASTIC TECHNOLOGY (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិក “កែវ ដប ចាន ប្រអប់ ថង់…” ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៩៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៨កន្លែង។
៧-“DER SHENG FA PACKAGING INDUSTRIAL CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតស្បោង ប្លាស្ទិក និងបោះពុម្ព ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ក្រុម៨ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,២៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៧កន្លែង។
៨-“S.H.R.N.G INVESTMENT CO.,LTD.” គម្រោងធ្វើអាជីវកម្មថ្មអារ (ថ្មម៉ាប) ដែលមានទីតាំងវិនិយោគស្ថិតនៅតំបន់ភ្នំជំរាល ភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៤,៦៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៦កន្លែង។
៩-“DONGLIANG PAPER MILL INDUSTRY TECHNOLOGY (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតក្រដាសវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានទុនវិនិយោគប្រមាណ ១១,១១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤០១កន្លែង។
១០-“SCORPIO CAMTRIP CO.,LTD.” គម្រោងសាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៦០០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិលេខ៨ ឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៩៤,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២២១កន្លែង។