ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់ផែនការបានមួយថ្ងៃ អភិបាលរាជធានី ដឹកនាំមន្ត្រីចុះពិនិត្យផ្សារដើមគរ ពាក់ព័ន្ធការប្រើប្រាស់ ទឹក ភ្លើង ដែលសម្ដេចហ៊ុន សែន ប្រកាសអោយចុះតំលៃនៅដើមឆ្នាំ២០១៩

84

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កាលពីព្រឹកថ្ងៃទី២២ធ្នូនេះ បានដឹកនាំមន្ត្រីក្រោមឱវាទ បានចុះពិនិត្យស្ថានភាពជាក់ស្តែង នៃការលក់ដូរ និងការប្រើប្រាស់ទឹក ភ្លើង នៅក្នុងផ្សារដើមគរ ក្រោយពីប្រជុំដាក់ផែនការបានមួយថ្ងៃ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចហ៊ុន សែន នាកយរដ្ឋមន្ដ្រីដែលបានដាក់ចេញអោយចុះតំលៃអគ្គិសនីបន្ថែមនៅត្រឹម៤៨០រៀលក្នុង១គីឡូវ៉ាត ។

   ក្នុងសកម្មភាពនៃការចុះពិនិត្យស្ថានភាពជាក់ស្តែនោះ លោក ឃួង ស្រេង បានធ្វើការណែនាំអោយប្រធានគណៈកម្មាការផ្សារដើមគរ ធ្វើរបាយការណ៍ ពីចំនួនតូបអាជីវករអោយបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងងាយស្រួលក្នុងការរៀបចំផ្តល់ជូនពួកគាត់នូវការបញ្ចុះតំលៃអគ្គិសនីបន្ថែម មកនៅត្រឹម៤៨០រៀលក្នុង១គីឡូវ៉ាត ។ ក្រោយពីការពិនិត្យនិងសំណេះសំណាលជាមួយបងប្អូនអាជីវករនៅក្នុងផ្សារបានជាច្រើនតូបរួចមក ឃើញថាតូបអាជីវករមួយចំនួនបានដាក់កុងទ័រឯកជនដែលមានតម្លៃខ្ពស់ ហើយតូបមួយចំនួនទៀត មិនមានបំពាក់កុងទ័រនោះទេ តែត្រូវបានអ្នកផ្គត់ផ្គង់ភ្លើងយកក្នុងមួយថ្ងៃតំលៃ១០០០រៀលក្នុងមួយតូប។ ជុំវិញព័ត៌មានខាងលើនេះ លោក ឃួង ស្រេង បានណែនាំអោយអាជ្ញាធរដែនដីនិងមន្ត្រីពាក់ព័ន្ធជួយសម្រួលលើការងារនេះអោយបានលឿន ដើម្បីអោយពួកបានប្រើប្រាស់នូវការបញ្ចុះតំលៃអគ្គិសនីបន្ថែម មកនៅត្រឹម៤៨០រៀលក្នុង១គីឡូវ៉ាត ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចហ៊ុន សែន នាកយរដ្ឋមន្ដ្រី ។ចំណែកបងប្អូនអាជីវករ ដែលត្រូវបានអ្នកផ្គត់ផ្គង់ភ្លើងយកក្នុងមួយថ្ងៃតំលៃ១០០០រៀលក្នុងមួយតូប ក្រុមការងារក៏ត្រូវរៀបចំអោយមានការបញ្ចុះតម្លៃភ្លើងផងដែរ ពោលគឺពួកគាត់អាចបង់ត្រឹម៥០០រៀលក្នុងមួយថ្ងៃវិញ ដោយគិតចាប់ពីថ្ងៃ៣១  មករា២០១៩តទៅ។ លោក ឃួង ស្រេងបានបញ្ជាក់ប្រាប់បងប្អូនអាជីវករថា នេះជាកាដូរបស់សម្ដេចហ៊ុន សែន នាកយរដ្ឋមន្ដ្រី ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់មិនថា នៅក្នុងផ្សារនិងនៅតាមផ្ទះនោះទេ គឺសុទ្ធតែទទួលបាននូវការបញ្ចុះតំលៃអគ្គិសនីបន្ថែមនេះគ្រប់គ្នា។

   ក្រៅពីពិនិត្យមើលលើបញ្ហាទឹក ភ្លើងនៅក្នុងផ្សារហើយ បញ្ហាសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន ក៏ជាប្រធានបទធំរបស់លោកឃួង ស្រេង ផងដែរ ដោយលោកអភិបាលរាជធានីរូបនេះ នូវបានធ្វើការណៃនាំអោយប្រធានគណៈកម្មាការផ្សារដើមគរ អ្នកម៉ៅការបេនឡានផ្សារដើមគរ ត្រូវរៀបចំសណ្តាប់ធ្នាប់អោយបានល្អ ត្រូវសំអាតផ្សារ ប្រមូលសំរាម អោយអស់ជៀសវាង នូវការប៉ះពាល់សុខភាពប្រជាពលរដ្ឋ។

  គួរបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី២១ ធ្នូ២០១៨ រដ្ឋបាលរាជធានីភ្នំពេញបានបើកក្នុងកិច្ចប្រជុំត្រួតពិនិត្យតម្លៃទឹក អគ្គិសនីក្នុងផ្សាររដ្ឋ ផ្សារវិនិយោគនិងផ្សារឯកជនទាំងអស់នៅក្នុងរាជធានី នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោកកែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គិសនីកម្ពុជានិងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពី អភិបាលខណ្ឌទាំង១២ មន្រ្តីជំនាញពាក់ព័ន្ធនិងប្រធានផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋទៅតាមអនុសាសន៍សម្តេចតេជោ លើការការបញ្ចុះតំលៃអគ្គិសនីបន្ថែម មកនៅត្រឹម៤៨០រៀលក្នុង១គីឡូវ៉ាត ។

   គួររំលឹកផងដែរថា កាលពព្រឹកថ្ងៃទី១៧​ ខែធ្នូ ២០១៨​ កន្លងមកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅក្នុងពិធិសម្ពោធបើកអោយប្រើប្រាស់វារីអគ្គីសនីសេសានក្រោម២ ខេត្តស្ទឹងត្រែង បានបានប្រកាសថា តម្លៃប្រើប្រាស់អគ្គីសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជានឹងត្រូវបញ្ជុះថ្លៃ មន្ថែមទៀត ដើម្បីអោយជីវភាពប្រជាពលរដ្ឋ ធូស្រាលមួយកម្រឹតទៀត៕

 

អត្ថបទដែលជាប់ទាក់ទង