ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីអំពាវអោយប្រជាពលរដ្ឋចូលរួមសហការផ្តល់​ព័ត៌មាន​ទីតាំង​ជង្ហុក​ ខណៈដែលក្រុមការងារនៃយុទ្ធនាការ​ជួស​ជុល​ជង្ហុក ​អ៊ុតកៅស៊ូបានជាង៩០ភាគរយ

82

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការអំពាវអោយប្រជាពលរដ្ឋចូលរួមសហការប្រាប់ផ្តល់​ព័ត៌មាន​ទីតាំង​ជង្ហុក​ដែល​បង​ប្អូន​ឃើញ ​ដោយ​ភ្ជាប់​ជា​មួយ​រូប​ភាព​បញ្ជាក់​នូវ​ទីតាំងភូមិ​សាស្ត្រ​ ផ្លូវ ​សង្កាត់ ​និង​ខណ្ឌ​ឱ្យ​បាន​ច្បាស់លា​ស់ ​ដើម្បី​ក្រុម​ការងា​រ​ងាយ​ស្រួល​ដោះ​ស្រាយ​ជួស​ជុល​ជូន​ ខណៈដែលយុទ្ធនាការ​ជួស​ជុល​ជង្ហុក ​(គ្រលុក​សម្បុក​មាន់​) ​តាមដ​ង​ផ្លូវ​សាធារ​ណៈ​បាន​នឹងកំពុងចាប់​ផ្តើម​ជាទ្រង់ទ្រាយធំ។

  លោក​ សាំ ​ពិសិដ្ឋ ​ប្រធាន​មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ​បាន​ប្រាប់ ឱ្យដឹង​ថា ​យុទ្ធនាការ​ជួស​ជុល​ជង្ហុក ​(គ្រលុក​សម្បុក​មាន់​) ​តាមដ​ង​ផ្លូវ​សាធារ​ណៈ​បាន​ចាប់​ផ្តើម​ហើយ​ ដូចជា​សកម្មភាព​ជួស​ជុល​គ្រលុក​សំបុក​មាន់​នៅ​ផ្លូវ​លេខ​៥៥២​ ផ្លូវ​លេខ​២៧១ ​និង​ផ្លូវ​លេខ២៧៣ ​ចុះ​ទៅ​ម្តុំ​ទួលស​ង្កែ​។

  លោក ​សាំ ពិ​សិដ្ឋ​ បានបន្ថែម​ទៀតថា ​យោង​តាម​ណែនាំរ​បស់លោក ឃួង​ ស្រេង ​អភិបាល​រាជ​ធានី​ កន្លង​មក​នេះ​ការ​ជួស​ជុល​គ្រលុក​សំបុក​ផ្លូវ​ក្នុង​ខណ្ឌ​៤​ក្នុង​ក្រុង ​មាន​ខណ្ឌ​ចំការមន​ ៧​មករា​ ទួល​គោក ​និង​ដូនពេញ​ គិត​ត្រឹម​ថ្ងៃ​នេះ​សម្រេច​បាន​ ៩០%​រួច​ហើយ​ នៅ​សល់​គ្រលុក​តិច​តួច​ប៉ុណ្ណោះ ​ដែល​យើង​កំពុង​ជួស​ជុល​ចំនួន ​៦​ក្រុម ​និង​ក៏​មាន​ក្រុម​អ៊ុត​កៅ​ស៊ូ​ថ្នល់​ចំនួន​ ២៣​ខ្សែក៏​កំពុង​ចាប់​ផ្តើម​។ ​ឯខណ្ឌ​ជាយ​ក្រុង ​យើង​មាន​ក្រុម​ជួស​ជុល​ផ្លូវ​បេតុង ​១​ក្រុម​ ហើយ​យើង​នឹង​បង្កើន​ឱ្យ​ដល់​ ៤​ក្រុម​ឆាប់​ៗ​នេះ។​

  ប្រធាន​មន្ទីរ​រូប​នេះ​បញ្ជាក់​ថា​ កាលពីថ្ងៃ​២១ ធ្នូ ២០១៨ យើង​ចុះ​ជួស​ជុល ​និង​អ៊ុត​កៅ​ស៊ូ​ផ្លូវ​លេខ​ ១៣៨ ​២០៤ ​.  ៣០៦ . ៤០០ . ១៨០០ ផ្លូវ​ជាតិ​លេខ​៥ ​ផ្លូវ​ជាតិ​លេខ​៦ ​ផ្លូវ​បេតុង​អង្គ​តាមិញ ​និង​វត្តភ្នំ​ ជួសជុលអ៊ុតកៅស៊ូផ្លូូវលេខ ២០៤ ក្នងខណ្ឌទួលគោក ។ដូច្នេះក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកសូម​អោយបង​ប្អូន​ចូល​រួម​ផ្តល់​ព័ត៌មាន​ទីតាំង​ជង្ហុក​ដែល​បង​ប្អូន​ឃើញ ​ដោយ​ភ្ជាប់​ជា​មួយ​រូប​ភាព​បញ្ជាក់​នូវ​ទីតាំងភូមិ​សាស្ត្រ​ ផ្លូវ ​សង្កាត់ ​និង​ខណ្ឌ​ឱ្យ​បាន​ច្បាស់លា​ស់ ​ដើម្បី​ក្រុម​ការងា​រ​ងាយ​ស្រួល​ដោះ​ស្រាយ​ជួស​ជុល​ជូន​៕

 

អត្ថបទដែលជាប់ទាក់ទង