យុវជន២ក្រុមបេីកឆាកប្រយុទ្ធបណ្ដាាលរបួសម្នាក់
ភ្នំពេញ : យុវជន២ក្រុមបង្កេីយបក្សពួកនិងទំនាស់ពាក្យសំដីបង្កជា ជំលោះហៅបក្សពួកទាំងសងខាង ជិត១០នាក់ប្រេីដបស្រាវាយយុវជន ម្នាក់បាក់ធ្មេញ២ដេីមសំណាងល្អមាន ពាក់មួកសុវត្ថិភាពកុំអីច្បាស់ជារបួសធ្ងន់ជា មិនខានក្រោយកេីតហេតុកម្លាំង អន្តរាគនន៍និងប៉ុស្តិ៍សហការធ្វេីការឃាត់ យុវជន៤នាក់មកសាកសួរនាំហេតុការនេះ បង្កកការភ្ញាក់ផ្អេីល កាលវេលាម៉ោង១១និង០០នាទី ថ្ងៃត្រង់ថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ ២០១៨នៅចំណុចផ្លូវ១៦៣កែងផ្លូវ៣២០ ស្ថិតនៅភូមិ២ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។
ជនរងគ្រោះមានឈ្មោះ បូរ សុខបញ្ញា ភេទប្រុស អាយុ២០ឆ្នាំមុខរបរនិស្សិត ស្នាក់នៅផ្ទះលេខ៤៥៦ ផ្លូវ៥៥បេតេ ស្ថិតនៅភូមិត្នោតជ្រំ១ សង្កាត់បឹងពុន២ ខណ្ឌមានជ័យរបួសបាក់ធ្មេញមុខ២ដេីម និងគ្រិចដៃខាងស្ដាំនិងម្នាក់ទៀតឈ្មោះ ប៊ូ សូដា ភេទប្រុស អាយុ២០ឆ្នាំជាងជួសជុលម៉ូតូ ស្នាក់នៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យមិនមានរបួសអ្នកខាងក្រោយ ដោយបុរសឌុបបានរៀបរាប់អោយដឹងថា មិនកេីតហេតុមិត្តភ័ក្រ្តបានទូរស័ព្ទមកប្រាប់ថា មានគេរកវ៉ៃយេីងដោយមិនដឹងរឿងអ្វីទេ ហេីយក៏មិនបានទាស់ពាក្យសំដីដែរ ជួយមកប្រញ្ញាប់ផងក្រោយមក ជិះម៉ូតូម៉ាកស្គុបពីពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ១១HI-១១៤៧មកដល់ម៉ាត CKរួចក៏បានឌុបមិត្តភ័ក្រ្តប្រុសចេញពេល ជិះម៉ូតូចេញពីម៉ាតបានប្រហែល១០០ម៉ែត្រ ក៏មានយុវជន២ម៉ូតូគ្នី៤នាក់ ជិះដេញតាមម៉ូតូពួកគាត់ដោយ ជនបង្កយកដបស្រាមកវ៉ៃក្បាលគាត់ តែសំណាងល្អបានពាក់មួកសុវត្ថិភាព តែជនបង្កយកដបស្រាវ៉ៃចំមុខបណ្ដាល បាក់ធ្មេញមុខចំនួន២ដេីមរួចក៏បាន តបតវិញវ៉ៃទៅភាគីម្ខាងទៀតដែរ ក្រោយមកក៏សមត្ថកិច្ចឃាត់ខ្លួន មកនគរបាលប៉ុស្តិ៍តែម្ដង ។ក្នុងនោះបានដាក់ពាក្យបណ្ដឹងទាមទារ សំណងជាលុយថ្ងៃរបួសនិងព្យាបាលផងដែរ ។
យុវជនដែលម្ខាងប្ដឹងឈ្មោះ សុខ ដា ភេទប្រុស អាាយុ១៧ឆ្នាំ មុខរបរជាងជួសជុលរថយន្តនិងជាងសាក់រូបលេីខ្លួន ស្នាក់នៅសង្កាត់អូឬស្សី៤ ខណ្ឌ៧មករាគូកនឈ្មោះ សុត សុគីម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ បានប្រាប់សមត្ថកិចហចពេល ធ្វេីកំណត់ហេតុដោយយុវជន២នាក់ ពេលអង្កុយនៅស្តាថម៉ាតCKបានបោះពាក្យសំដីគំរាមថាានិង យកកាំភ្លេីងបាញ់សម្លាប់ចោល បេីសិនជាឡូយរួចខ្កួនលឺបែបនេះ ក៏មានអារម្មណ៍ភ័យខ្លាចក៏ទូរស័ព្ទប្រាប់ បងជីដូនមួយជាជាងសាក់រូបអោយ ប្រញ្ញាប់មកជួយហេីយក្រោយមកបងប្រុស ជីដូនមួយមកដល់ជិះម៉ូតូចេញ ជួបគ្នាតាមផ្លូវបន្តទាស់ពាក្យសំដី ក៏ចាប់ផ្ដេីមវាយតបគ្នាទៅវិញទៅមក និងបណ្ដាលអោយភាគីម្ខាងបាក់ធ្មេញមុខ តែប្រេីដៃទេមិនមែនបហរេីដបស្រាដូចភាគីម្ខាងចោទប្រកាន់នោះទេ ។
សមត្ថកិច្ចបន្តថាមានយុវជនសិស្សសាលា២ក្រុម ប្រមាណជិត១០នាក់សង្ស័យ ទាស់ពាក្យសំដីវាយតបគ្នាទៅវិញមក សមត្ថកិច្ចល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន បង្កបទល្មេីសរួចក៏សមត្ថកិច្ចឃាត់បាន យុវជន៤នាក់និងម៉ូតូ២គ្រឿងដែល បង្កវាយតបគ្នាបង្កនិងខូច ប៉ះពាល់សណ្ដាប់ធ្នាប់តាមផ្លូវសាធារណៈ និងយកមកសា្នក់ការប៉ុស្តិ៍ ដេីម្បីសួរនាំមូលហេតុអ្វីបង្កជាហិង្សា ហេីយតាមគោលការណ៍បង្កហិង្សា ទៅវិញទៅមកត្រូវឃាត់ខ្លួនទាំងសងខាង តែបេីអាចសម្របសម្រួលភាគី ខាងអត់របួសចេញថ្លៃព្យាបាលណា ដែលឯកភាពបានក៏បញ្ចប់ដោយ កិច្ចសន្យាបញ្ចប់និងមានក្រុមគ្រួសារមក ធានាហេីយកេីតហេតុសុទ្ធតែមាន រឿងទេីបបណ្ដាលអោយវាយតបគ្នា ដូចពាក្យចាស់លោកពោលថា(មានភ្លេីងតែងតែមានផ្សែង)ទះដៃម្ខាងវាមិនលឺទេ ។