ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្លាចាស់ជា សំនៀងបង្ហាញមុខជាថ្មី

93

​ភ្នំពេញ:អ្នកប្រដាល់ជើងចាស់ជា សំនៀងក្លិបទ័ពឆ័ត្រយោង៩១១ ដែលបាត់មុខមួយរយៈ ពេលវែងគួរសមនោះបានបង្ហាញមុខជាថ្មីដើម្បីប្រកួត ជាមួយអ្នកប្រដាល់ថៃហ្វា មេឆៃ(Fa Mechhai) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។
ការបាត់មុខមួយរយៈពេលវែងរបស់សំនៀងគឺ ដោយសារតែអ្នកប្រដាល់រូបនេះ ធ្លាក់ចុះខ្លាំងហើយរាល់ការប្រកួតរបស់គេជួបបរាជ័យជាប់ៗគ្នា ។ការលេចមុខមកវិញនេះមិនដឹងថាគេមានការរីកចម្រើនឡើងវិញ ឬក៏យ៉ាងណានោះទេ ។ប្រសិនបើការបាត់ខ្លួនរបស់គេនោះគេ ទៅត្រាំពឹសដើម្បីពង្រីកសមត្ថភាពឡើងវិញនោះ គេប្រាកដជាខ្លាំងឡើងវិញជាមិនខាន ។

​ហ្វា មេឆៃមិនមែនជាអ្នកប្រដាល់ដែលស្រួល បង្ក្រាបនោះទេគេក៏ ជាអ្នកខ្លាំងមួយរូបដែលធ្លាប់រាតត្បាតតាម សង្វៀននានានៅបន្ទាប់ព្រំដែនដែរ ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៣ដង ចាញ់១២ដង។
ចំពោះជា សំនៀងវិញគេជាអ្នកប្រដាល់វ័យចំណាស់ដែលមានកែង និង ជង្គង់ល្អ ។ គេមានប្រវត្តិប្រកួតចំនួន៩៥ដងឈ្នះ៧៤ដង ចាញ់១៨ដង និងស្មើពិន្ទុ៣ដង ។សំនៀងស្ដារឈ្មោះឡើងវិញបានឬទេ ?

​ម៉ន ព្រំម៉ាញក្លិបការិយាល័យទី៥កងទ័ពជើងគោក ប្រកួតជាមួយអ្នកប្រដាល់ថៃ ឈ្មោះឃុន ឡេក(Khun Lek) ដោយប្រកួតគ្នាក្នុងប្រភេទ ទម្ងន់៦៣,៥០គីឡូក្រាម ។
អាចនិយាយបានថានេះជាឱកាសដ៏កម្រមួយរបស់ព្រំម៉ាញ ក្នុងការប្រកួតជាមួយអ្នកប្រដាល់បរទេស ។មួយរយៈនេះអ្នកប្រដាល់កម្ពុជារូបនេះ ស្រុតចុះច្រើនសូម្បីតែអ្នកប្រដាល់រួមជាតិជើងថ្មីមួយ ចំនួនក៏ព្រំម៉ាញចាញ់ដែរ ។តែពេលនេះមិនដឹងថាគេហ្វឹកហាត់បានល្អវិញឬយ៉ាងណានោះទេ ។
​ព្រំម៉ាញមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥១ដង ចាញ់១៣ដងស្មើពិន្ទុ១ដង ។ចំពោះឃុន ឡេកវិញមានប្រវត្តិប្រកួតចំនួន៦០ដង ឈ្នះ៥២ដង ចាញ់៨ដង ។ព្រំម៉ាញមានសង្ឃឹមឈ្នះឬទេ ?

អត្ថបទដែលជាប់ទាក់ទង