គយខ្លះគ្មានជំនាញច្បាស់លាស់ មកចាប់ឡានមានពន្ធ តើឡានអត់ពន្ធ ចូលមកស្រុកខ្មែរតាមណា?
បើតាមផេកហ្វេសប៊ុក Meas saborn បានលើកឡើងថា តាមពិតឡាននេះមានពន្ធត្រឹមត្រូវ តែពួកគយខ្លះគ្មានជំនាញច្បាស់លាស់មកចាប់ឡានគេមានពន្ធ តែឡានអត់ពន្ធម៉ាគរកោគបែរជាចាប់មិនបាន ។ បេីចាប់បាននិយាយពីផ្សាយព័ត៌មានស្ទេីរគ្រប់ស្ថានីយ៍ទូរទស្សន៍ តែបេីចាប់ខុសស្ងាត់ដូចចោរលួចសេះ ។ រីឯម្ចាស់ឡានប្រឈមមុខខ្មាសមហាជនចាត់ទុកជារឿងសាមញ្ញមួយទៅវិញ។
ខ្ញុំគ្រាន់តែចង់សួរថា តើឡានអត់ពន្ធ និងឡានចង្កូតស្តាំដែលកំពុងចរាចរលើផ្លូវថ្នល់សព្វថ្ងៃនេះ វាហោះចូលតាមច្រកណា បើគយមិនអោយចូល តើវាចូលតាមណារួច? អោយចូលយកលុយគេម្តង ចុងក្រោយតាមចាប់យកលុយគេម្តងទៀត ។
តាមច្រកខ្លះគយអោយធូរលុង ចំណែកគយខាងក្នុងឡេមឡឺមៗ តែដល់ពលរដ្ឋជេរមិនទៅជេរអស់លោកគយនោះទេ ពួកគាត់ច្បាស់ណាស់ប្រាកដជាជេរប្រមុខដឹកនាំប្រទេសហេីយ ។
បេីជ្រុលតែអនុវត្តន៍ច្បាប់អោយតឹងរឹង សុំកុំធ្វេីតែគយខាងក្នុង គយតាមច្រកគួរតែរឹងមាំដែរ ទេីបវាប្រសេីរ ។
សូមបញ្ជាក់ថា សាខាគយ និងរដ្ឋាកររាជធានី ភ្នំពេញ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨នេះ បានចុះឃាត់រថយន្តទំនើប Lexus 570 ឆ្នាំ២០១៦ គ្មានពន្ធចំនួនមួយគ្រឿង នៅស្តុបទេពផន ក្នុងភូមិសាស្ត្ររាជធានី ភ្នំពេញ ដោយមានកិច្ចសហការពីកងរាជអាវុធហត្ថ។
សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបមេត្តា ជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញទាំងអស់ដែលនាំចូលពីបរទេស។
ជាមួយគ្នានេះ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នឹងបន្តយុទ្ធនាការ ការងារនៅក្នុងរាជធានីភ្នំពេញ កាន់តែខ្លាំងផងដែរ៕