ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីត ឌី​ជេ ឡាយ​អិន និងបក្ខពួក ត្រូវ ព្រះរាជអាជ្ញា​ចោទប្រកាន់​

73

ភ្នំពេញ ៖ លោក ឡុ​ង ជាប ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៨​នេះ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ លើអតីតឌីជេ ឡាយ​អិន​ រួមនឹងបក្ខពួក ៣នាក់ ពាក់ព័ន្ធ​ករណី​រក្សា​ទុក​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាតិ ដើម្បី​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

គួរ​បញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ទី​៦ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ហម គ​ន្ធី នាយករង​មន្ទីរ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ និង​រក្សា​ទុក​គ្រឿងញៀន​ កាលពី​ម៉ោង​២យប់ឈានចូល​ថ្ងៃ​ទី​១៩ ធ្នូ ស្ថិត​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​ចំនួន​៤​នាក់ គឺមានពិធីករ​ទូរទស្សន៍​ល្បី​ម្នាក់ និង​ដកហូត​បាន​ថ្នាំ​ញៀន​បាន​ជាង​១​គីឡូក្រាម ។ ជនសង្ស័យ​ទាំង​៤​នាក់ ១-​ឈ្មោះ ហែម បូ​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​ពិធីករ​ទូរទស្សន៍ ឌី​ជេ ឡាយ​អិន​ ស្នាក់​នៅផ្ទះ​លេខ​៦៣ ផ្លូវ​សុធារស សង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការមន ។ ២-​ឈ្មោះ វ៉ា ស្រី​ណា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។ ៣-​ឈ្មោះ អីុ​ន សា​ខន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ស្នាក់​ផ្ទះ​ជួល​លេខ​៦A ផ្លូវលំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ (​មេ​ខ្លោង​) និង​៤-​ឈ្មោះ​ស៊ិ​ន សំ​ភ័​ស្ត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​៤ សង្កាត់​បឹង​ស្រឡាង ខណ្ឌទួលគោក ទើប​ចេញពី​ពន្ធនាគារ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ និង​ត្រូវជា​ក្មួយ​នាយករង​មន្ទីរ​គ្រឿងញៀន​ម្នាក់ ហើយ​ក៏​ជា​ម្ចាស់​អាវុធ​ខ្លី​១​ដើម​ ដក​ហូត​វត្ថុ​តាង​នៅ​ក្នុង​បន្ទប់​១០៨ ម​ជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក រួម​មាន ៖ ១-​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​៣៧៤.៣៩​ក្រាម ២-​សារធាតុ​ញៀន​ប្រភេទ​អិុច​ស្តា​ស៊ី ចំនួន​១៥៦២​គ្រាប់ ស្មើនឹង​ទម្ងន់​៦០៩,៣៣​ក្រាម សរុប​ជាង​១​គីឡូក្រាម​ ៣-​អាវុធ​ខ្លី​១​ដើម (​ឡុ​ក​) និង​៤-​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ធំ​១​គ្រឿង និង​តូច​២​គ្រឿង​ផង​ដែរ ៕

អត្ថបទដែលជាប់ទាក់ទង