ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាដូឆ្នាំថ្មី ឆ្នាំ២០១៩ ដល់បងប្អូនអាជីវករតាមផ្សារ ក្នុងរាជធានីតម្លៃភ្លើងថ្មី ៧៤០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង

116

ភ្នំពេញ៖ ដោយសារតែកន្លងមក បងប្អូនអាជីវករលក់ដូរតាមបណ្តាផ្សារ ក្នុងរាជធានីភ្នំពេញ ប្រើប្រាស់អគ្គិសនី ពីអ្នកម៉ៅការឯកជន ដែលតូបខ្លះត្រូវបង់ក្នុងតម្លៃ ១.២០០៛ ទៅ ១.៥០០៛ ក្នុងមួយគីឡូវ៉ាត់ម៉ោង។

ដើម្បីសម្រាលបន្ទុកចំណាយរបស់អាជីវករលក់ដូរតាមផ្សារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជូនបងប្អូននូវការប្រើប្រាស់អគ្គិសនីក្នុងតំលៃសមរម្យ។

ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញកំពុង សហការជាមួយអគ្គិសនីកម្ពុជា ដើម្បីរៀបចំការបញ្ចុះតម្លៃប្រើប្រាស់អគ្គិសនី តាមតូបលក់ដូររបស់អាជីវករក្នុងផ្សារទាំងអស់ នៅរាជធានីភ្នំពេញ មកត្រឹម ៧៤០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ដោយនឹងចាប់ផ្តើមពីខែមករា ឆ្នាំ២០១៩ នេះតទៅ។
ជាក់ស្ដែងកាលពីថ្ងៃទី២២ធ្នូអភិបាលរាជធានីភ្នំពេញលោក បានចុះផ្ទាល់ដល់ផ្សារដើរគរនិងបាន ជួបបងប្អូនអាជីវករសំណេះសំណាល និងបានជម្រាបពីតម្លៃភ្លើងថ្មីនេះថែមទៀតផងធ្វើអោយបងប្អូនសប្បាយរីរាយ។

អាស្រ័យហេតុនេះ សូមបងប្អូនអាជីវករលក់ដូរតាមផ្សារទាំងអស់មេត្តាជ្រាប និងត្រៀមសហការ ជាមួយក្រុមការងារដែលនឹងចុះធ្វើកិច្ចការ ដល់ទីរួមផ្សារផ្ទាល់ក្នុងពេលដ៏ខ្លីខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង