ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្លាប់​ស្ត្រី​ម្នាក់ ដោយសារ​ ខឹង​ជេរ​ដៀល​ ហើយឃាតរត្រូវចាប់ខ្លួន

252

ស្វាយ​រៀង៖ ជនសង្ស័យ​ម្នាក់​ជាឃាតករដែលអារកសម្លាប់ស្រ្តីម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ខេត្តស្វាយរៀង​ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​ ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​ខេត្តស្វាយរៀង​ បាន​ឲ្យ​ដឹង​ថា​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សំ​យ៉ោ​ង​ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​ នៅ​ភូមិ​ឫស្សី​លៀប​ ឃុំ​សំ​យ៉ោ​ង​ ស្រុក​កំពង់​រោ​ទិ៍​ មាន​មនុស្ស​ស្លាប់​ម្នាក់​ឈ្មោះ​ ចាប​ ប៉ាក​ ស្រី​ អាយុ​ ៦៣​ឆ្នាំ​ មុខរបរ​នៅផ្ទះ​។​ កម្លាំង​ការិយាល័យ​ជំនាញ​ខេត្ត​ សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក​ និង​លោកគ្រូ​ពេទ្យ​ បាន​ចុះ​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច័យ​សាកសព​ ឃើញ​ថា​មាន​ស្លាកស្នាម​អារក​នឹង​កាំបិត​ ព្រមទាំង​រក​ឃើញ​សម្ភារៈ​របស់​ជន​រង​គ្រោះ​ មួយ​ចំនួន​ គឺ​លុយ​ចំនួន​២៣៤.០០០​ រៀល​ លុយ​ដុល្លារ​៦៥,​ លុយ​ដុ​ង​ ១​លាន​៤​សែន​ដុ​ង​ និង​ទូរស័ព្ទ​១​គ្រឿង​។​​ ​ក្រោយ​ពី​ការ​ពិនិត្យ​សមត្ថកិច្ច​ជំនាញ​និង​គ្រូពេទ្យ​សន្និដ្ឋាន​ថា​ សាកសព​នេះ​ស្លាប់​ដោយ​អំពើ​ឃាតកម្ម​។​
​តាមលទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ រហូត​មក​ដល់​ម៉ោង​១៦​និង​៣០​នាទី​ក្នុង​ថ្ងៃ​ដដែល​ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ឈ្មោះ​ ទួ​ច​ នួ​ច​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ឫស្សី​លៀប​ ឃុំ​សំ​យ៉ោ​ង​ ដែល​ជា​មុខសញ្ញា​មានការ​សង្ស័យ​ យក​មក​សាកសួរ​ នៅ​ការិយាល័យ​ជំនាញ​ខេត្ត​។​ ឆ្លងកាត់​តាម​ការ​សាកសួរ​អស់​រយៈពេល​មួយ​ម៉ោង​ក្រោយមក​ ជនសង្ស័យ​ឈ្មោះ​ ទូច​ នួ​ច​ បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ ដោយ​យក​កាំបិត​អារក​សម្លាប់​ជន​រង​គ្រោះ​ ប្រាកដ​មែន​ ដោយមូលហេតុ​ ខឹង​នឹង​ឈ្មោះ​ ចាប​ ប៉ាក​ ជេរ​ដៀល​ខ្លួន​កន្លង​មក​ តែ​ខ្លួន​ពុំ​បាន​យក​សម្ភារៈ​ ឬ​ទ្រព្យសម្បត្តិ​អ្វី​ទេ​។​ រីឯ​កាំបិត​ដែល​ធ្វើ​សកម្មភាព​នោះ​ ខ្លួន​យក​ទៅ​បោះចោល​នៅ​ក្នុង​ទឹកស្រះ​ក្រោយ​ផ្ទះ​របស់​ខ្លួន​។​

​​បច្ចុប្បន្ន​ជនសង្ស័យ​ កំពុង​ឃាត់ខ្លួន​ នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ដើម្បី​កសាង​សំណុំរឿង​ ចាត់ការ​តាម​ច្បាប់​ ៕

អត្ថបទដែលជាប់ទាក់ទង