ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រើប្រាស់អគ្គិសនីតាមតូបលក់ ក្នុងផ្សារ ទទួលបានការ បញ្ចុះថ្លៃ៧៤០រៀល/kWh

102


ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) តាមរយៈហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី២២ធ្នូ ដោយបញ្ជាក់ពីការបញ្ចុះថ្លៃអគ្គិសនីសម្រាប់ផ្តល់ជូនអ្នកប្រើប្រាស់តាមតូបលក់ ក្នុងផ្សារនានា ក្នុងនោះអ្នកប្រើប្រាស់តាមតូបលក់ក្នុងផ្សារនានា ត្រូវចាត់ចូលជាប្រភេទពាណិជ្ជកម្មធុនតូច ដែលទិញចេញពីខ្សែ បណ្តាញចែកចាយ សាធារណ:តាមតង់ស្យុងទាប ដែលមានថ្លៃ ៧៤០រៀល/kWh។

អគ្គិសនីកម្ពុជាសូមជម្រាបជូនថា ថ្មីៗនេះមានសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយថ្លៃលក់អគ្គិសនីឆ្នាំ ២០១៩ ខុសពីបញ្ជីថ្លៃលក់របស់ អាជ្ញាធរអគ្គិសនីកម្ពុជា ដូច្នេះអគ្គិសនីកម្ពុជា សូមបង្ហាញជូន នូវបញ្ជីថ្លៃលក់ដូចខាងក្រោម។

ចំពោះអ្នកប្រើប្រាស់តាមតូបលក់ក្នុងផ្សារនានាត្រូវចាត់ចូល ជាប្រភេទពាណិជ្ជកម្មធុនតូច ដែលទិញចេញពីខ្សែបណ្តាញ ចែកចាយសាធារណ:តាមតង់ស្យុងទាបដែលមានថ្លៃ ៧៤០រៀល/kWh ចាប់ពីឆ្នាំ២០១៩ នេះតទៅ ដោយចាប់ផ្តើមពីផ្សារនៅក្នុងរាជធានីភ្នំពេញ និងបន្តបន្ទាប់ផ្សារតាមខេត្តនានា៕

អត្ថបទដែលជាប់ទាក់ទង