ផ្ទុះជំងឺប៉េស្តជ្រូក រាប់ពាន់ក្បាលនៅចិន ខណៈប្រភពដើម នៃជំងឺនេះ មាននៅអាហ្វ្រិកខាងត្បូង
ប៉េកាំង៖ ក្រសួងកសិកម្ម របស់ប្រទេសចិន នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ថា ផ្ទុះជំងឺថ្មី ដែលជាប្រភេទជំងឺម្យ៉ាង បង្កឲ្យសត្វជ្រូកគ្រុនក្តៅខ្លាំង ឬហៅថា ប៉េស្តជ្រូក ដែលប្រភពដើម នៃជំងឺនេះធ្លាប់កើត នៅអាហ្វ្រិកខាងត្បូង បានបង្កឲ្យងាប់សត្វជ្រូក អស់៩ក្បាល ក្នុងចំណោមសត្វជ្រូកឈឺ ជំងឺនេះ៦.០២៧ក្បាល នៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង នៅក្នុងប្រទេសចិន នេះយើបើយោងតាមទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ថា ។
ប្រទេសចិន ត្រូវបានគេរាយការណ៍មកថា មានករណី ឆ្លងជំងឹជាង៩០ករណី គិតចាប់តាំងពីមេរោគបង្កជំងឺ ត្រូវបានគេរកឃើញ ជាលើកដំបូង នៅក្នុងប្រទេសនេះ កាលពីដើមខែសីហា កន្លងទៅនេះ ។
មិនទាន់មានព័ត៌មានលម្អិតណាមួយ អំពីការផ្ទុះជំងឺនេះ បន្ថែមទៀតនៅឡើយនោះទេ៕