ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វ៉ូវីណាមបើកវគ្គអាជ្ញាកណ្ដាល-ចៅក្រមថ្នាក់ជាតិ

121

​ភ្នំពេញ:សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានបើកវគ្គបណ្ដុះបណ្ដាល អាជ្ញាកណ្ដាល ចៅក្រមរបស់ខ្លួនរយៈពេល៤ថ្ងៃពីថ្ងៃទី២២ដល់២៥ធ្នូ នាពហុកីឡដ្ឋានជាតិអូឡាំពិក ។
​វគ្គនេះធ្វើឡើងក្រោមការទ្រទ្រង់ថវិការបស់ ក្រសួងអប់រំយុវជន និង កីឡាសម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្ស ។ ថ្លែងនៅក្នុងពិធីបើវគ្គលោកអ៊ូ រតនាអនុប្រធានទី១របស់សហព័ន្ធបាន បញ្ជាក់ឲ្យដឹងថាតាមថវិការបស់ ក្រសួងអប់រំយុវជន និង កីឡាធ្វើត្រឹមកម្រិតសិក្ខាកាមចំនួន៣៤រូបប៉ុណ្ណោះ តែសហព័ន្ធបានប្រើប្រាស់ធនធានផ្ទាល់ខ្លួន
បន្ថែមទៀតដើម្បីបង្កើនចំនួនសិក្ខាកាមឲ្យជិតដល់៦០រូប ។អ្នកដែលចូលរួមនឹងបានទទួល វិញ្ញាបនប័ត្របញ្ជាក់ពីការសិក្សាទាំងអស់គ្នា ។

​សិក្ខាកាមមានមកពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មន្ទីរអប់រំយុវជន និង កីឡារាជធានីភ្នំពេញ ក្រសួងការពារជាតិ មហាផ្ទៃ ខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម កំពង់ធំ និងខេត្តកណ្ដាល ។
​គ្រូដែលចូលរួមឧទ្ទេសនាមគឺលោកគ្រូធំTran Vanmyដែលជាប្រធានអាជ្ញាកណ្ដាលវ៉ូវីណាមពិភពលោក ។ មិនតែប៉ុណ្ណោះលោកង្វៀង វ៉ាន់គឿងដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ក៏ជាអ្នកឧទ្ទេសនាមមួយរូបដែរ ។
លោកអនុប្រធានសហព័ន្ធបានប្រាប់ ទៅសិក្ខាកាម ទាំងអស់មិនឲ្យអវត្តមានដាច់ខាត ព្រោះអាជ្ញាកណ្ដាល ចៅក្រមមាន
តួនាទីសំខាន់ណាស់ ។ ភាពស្មោះត្រង់ និងយុត្តិធម៌គឺជាវប្បធម៌ដ៏សំខាន់ណាស់ សម្រាប់អាជ្ញាកណ្ដាល ចៅក្រម ។

​លោកTran Vanmy បានថ្លែងនៅពេលលោកចាប់ផ្ដើមឧទ្ទេសនាមថា ជាអាជ្ញាកណ្ដាល ចៅក្រមដាច់ខាត
ត្រូវតែច្បាស់លាស់ពីបទបញ្ជាប្រកួតព្រោះនេះ ជាច្បាប់គោលសម្រាប់កាត់ក្ដីពេលប្រកួត ។

​លោកបន្តថាវ៉ូវីណាមមាន២វិញ្ញាសាគឺវិញ្ញាសាប្រយុទ្ធ និង សំដែងហេតុនេះក្នុងតួនាទីជាអាជ្ញាកណ្ដាល – ចៅក្រមត្រូវតែយល់ឲ្យច្បាស់ពីរបៀបកាត់ក្ដី ឬ ផ្ដល់ពិន្ទុដល់គូប្រកួតទាំង២វិញ្ញសានេះ ។

អត្ថបទដែលជាប់ទាក់ទង