ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនសិស្សលោក​វត្ត​បទុម​វ​តី​៣​នាក់​ ប្រើប្រាស់គ្រឿងញៀន ត្រូវបញ្ជូនទៅ​មណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ ដើម្បីបន្សាប​

48


​ភ្នំពេញ​ ៖​​ កូនសិស្សលោក៣នាក់ ​ស្នាក់​នៅ​វត្ត​បទុម​វ​តី​ ដែលប្រើប្រាស់គ្រឿងញៀន ត្រូវ​បាន​សម្តេចព្រះ​ចៅអធិការ​វត្ត ស្នើសុំពីសមត្ថកិច្ចនិងតុលាការ ដើម្បីចាប់បញ្ជូនពួកគេទាំង៣នាក់នោះ ទៅបន្សាបគ្រឿងញៀន។ ជាមួយនឹងករណីនេះ កម្លាំង​សមត្ថកិច្ច​បានចាប់បញ្ជូនកូនសិស្សលោកទាំង៣នាក់នេះ ​ទៅ​មណ្ឌល​ព្យាបាល​បន្សាប​គ្រឿងញៀន​ឱកាស​ខ្ញុំ​ កាលពីព្រឹក​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៨​ ។​

​តាម​ការ​ឲ្យ​ដឹង​ពី​ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ​និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចតុមុខ​ បាន​ទទួល​លិខិត​ចម្រើនពរ​ ជួយ​អន្តរាគមន៍​ ពី​សម្តេចព្រះ​ចៅអធិការ​វត្ត​បទុម​វ​ត្តី​ និង​ទទួល​បានការ​អនុញ្ញាត ​ពី​លោកស្រី​ ម៉ាក​នី​ ព្រះរាជអាជ្ញា​រង​ នៃអយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សូម​ឲ្យ​កម្លាំង​សមត្ថកិច្ច ​ជួយ​បញ្ជូន​យុវជន​រង​គ្រោះ​៣​នាក់​ (​កូនសិស្សលោក​)​ ទៅ​មណ្ឌល​ព្យាបាល​បន្សាប​គ្រឿងញៀន​ឱកាស​ខ្ញុំ​។​ យុវជន​ទាំង​៣​នាក់​រួម​មាន​ ៖​ ១.​ ឈ្មោះ​ តុ​ សិលា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅ​កុដិ​លេខ​១​ វត្ត​បទុម​វ​តី​ ។​ ២.​ឈ្មោះ​ ឆោម​ អ៊ា​ន​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅ​ កុដិ​លេខ​១​ វត្ត​បទុម​វ​តី​ និង៣.​ឈ្មោះ​ លីវ​ ឌី​ណា​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅ​ កុដិ​លេខ​១​ វត្ត​បទុម​វ​តី​ ៕

អត្ថបទដែលជាប់ទាក់ទង