ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញាប្រើប្រាស់គ្រភឿងញៀន ​១៣​នាក់​ ត្រូវ​បញ្ជូន​ទៅ​​តុលាការ​

57


​ភ្នំពេញ​ ៖​ ជនសង្ស័យ​ចំនួន​១៣​នាក់​ ពាក់ព័ន្ធ​ប្រើប្រាស់​ដោយ​ខុសច្បាប់នូវសារធាតុ​ញៀន​ ត្រូវបានកងកម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ ខណ្ឌ​សែន​សុខ​ បាន​បញ្ជូន​ទៅ​កាន់​តុលាការ​ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៨​នេះ​ ។​

​នគរបាល​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​១៣​នាក់នេះ​ សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ ធ្វើការ​បង្ក្រាប​បាន​ក្នុង​មូលដ្ឋាន​កន្លង​មក​ ហើយ​បាន​បញ្ចា​ប់​នីតិវិធី​ សាកសួរ​ និង​កសាង​សំណុំរឿង​ ។​ ជនសង្ស័យ​ទាំង​១៣​នាក់​ខាងលើ​នេះ​បាន​សារភាព​ថា​ពិតជា​ជាប់​ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​ ពិតប្រាកដ​មែន​ ។

​លោក​វរសេនីយ៍ឯក​ ហួរ​ ម៉េ​ង​វ៉ាង​ អធិការ​នគ​បាល​ខណ្ឌ​សែន​សុខ​ ក៏​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ​ទាំងអស់​ សូម​មេត្តា​ជួយ​សហការ​ និង​ផ្តល់​ព័ត៌មាន​មក​កម្លាំង​សមត្ថកិច្ច​ផង​ ប្រ​សិន​ បើ​បងប្អូន​ដឹង​ថា​ មាន​ក្មេង​ទំនើង​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​ ឬ​ចែកចាយ​នូវ​សា​ធាតុ​ញៀន​ និង​បទល្មើស​ផ្សេងៗ​ ដើម្បី​ឲ្យ​កម្លាំង​របស់​លោក​ចុះ​ទៅ​បង្ក្រាប​ឲ្យ​បាន​ទាន់​ពេលវេលា​ផង​ដែរ​ ៕

អត្ថបទដែលជាប់ទាក់ទង