មាតាក្មេកសម្ដេចតេជោមហាឧបាសិកា ប៊ុន ស៊ាងលី មានព្រះជន្មាយុ៩៥ព្រះវស្សាហើយ
ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាកូន ចៅ ចៅទួតទាំងអស់ របស់មហាឧបាសិកា ប៊ុន ស៊ាងលី បាននិមន្តព្រះសង្ឃ សូត្រមន្តចម្រើនព្រះជន្មាយុ និងសង្ឃទាន ជូនមហាឧបាសិកា ប៊ុន ស៊ាងលី ក្នុងជន្មាយុគម្រប់៩៤ឈានចូល៩៥ឆ្នាំ។
នៅក្នុងពិធីតាមបែបសាសនានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញបូជាទៀនធូផ្កាភ្ញីទឹកអប់ប្រេងម្សៅ ថ្វាយព្រះពុទ្ធរូប និងប្រារព្ធធ្វើបទនមសិកាព្រះរតនត្រ័យ ជាកិច្ចរំលឹកដល់គុណព្រះរតនត្រ័យ តាមប្រពៃណីព្រះពុទ្ធសាសនាដ៏រុងរឿង៕
content/uploads/2018/12/FB_IMG_1545641107175.jpg” alt=”” width=”960″ height=”640″ class=”alignnone size-full wp-image-47745″ />