ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យ៉ាងហោចណាស់ស្លាប់៣៧៣នាក់ និង១.៤៥៩នាក់រងរបួស ដោយ​​រលក​យក្សស៊ូណាមិ​​

57


អាជ្ញាធរឥណ្ឌូណេស៊ី នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ នៅក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិ កាលពីថ្ងៃសៅរ៍ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៧៣នាក់ និងប្រមាណ១,៤៥៩នាក់ផ្សេងទៀតរងរបួស និង១២៨នាក់ បាត់ខ្លួន។

បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Bloomberg នៅថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨ អាជ្ញាធរឥណ្ឌូណេស៊ី ក៏បានព្រមានផងដែរ ដល់ប្រជាជនរស់នៅតាមតំបន់ឆ្នេរស្ថិតក្បែរភ្នំភ្លើង Anak Krakatau ត្រូវនៅឱ្យឆ្ងាយពីភ្នំភ្លើងមួយនេះ ខណៈមានការព្រួយបារម្ភថារលកយក្សស៊ូណាមិអាចនឹងកើតឡើងជាថ្មី។ រលកយក្ស​ស៊ូណាមិ បានវាយ​លុក​​​យ៉ាងកក្រើក​នៅ​តាម​តំបន់ឆ្នេរនៃ​ច្រក​សមុទ្រ​ Sunda កាលពីសៅរ៍ និងថ្ងៃអាទិត្យ ហើយវាត្រូវបានគេរាយការណ៍ថា កើតឡើង​មកពីបាតុភូត​បំណាក់​ដី​នៅ​បាតសមុទ្រ បន្ទាប់​ពី​ភ្នំ​ភ្លើង Anak Krakatoa បានផ្ទុះឡើង៕

អត្ថបទដែលជាប់ទាក់ទង