ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃើញអតីតប្រពន្ធ អង្គុយហូបស៊ុបជុំគ្រួសារជាមួយសង្សារថ្មី ប្តីដើមស្ទុះទៅចាក់ជាច្រើនកាំបិត បណ្តាលឲ្យបុរសចិនជាសង្សារស្លាប់

116


ភ្នំពេញ៖​ រកឃើញមូលហេតុក្នុងករណីឃាតកម្មមួយនៅកណ្តាលរាជធានីភ្នំពេញ គឺកំហឹងប្ដី​ដើម​ ឃើញ​អតីត​​ប្រពន្ធ​​ខ្លួននៅ​ជា​មួយ​​ជនជាតិម្នាក់ជាសង្សារថ្មី ​ក៏​ទាញយកកាំបិត ស្ទុះ​ទៅ​ចាក់​ជា​ច្រើន​កាំ​បិត ​បណ្ដាលឲ្យ​​បុរស​ជា​សង្សារ​​ស្លាប់ពេល​បញ្ជូនទៅ​កាន់​មន្ទីរ​ពេទ្យ​ ​។

នគរបាលខណ្ឌចំការមន បានប្រាប់ឲ្យដឹងដែរថា​ បុរសដៃដល់ដែលធ្វើសកម្មភាព​ចាក់សម្លាប់មនុស្សនេះ គឺជាអតីតប្ដីរបស់នារីរងគ្រោះ​ មិនទាន់ស្គាល់អត្តសញ្ញាណទេ​ តែត្រូវបានគេស្គាល់ថាជាមន្ត្រីយោធា។

នគរបាលខណ្ឌចំការមន បានប្រាប់ឲ្យដឹងដែរថា​ បុរសដៃដល់ដែលធ្វើសកម្មភាព​ចាក់សម្លាប់មនុស្សនេះ គឺជាអតីតប្ដីរបស់នារីរងគ្រោះ​ មិនទាន់ស្គាល់អត្តសញ្ញាណទេ​ តែត្រូវបានគេស្គាល់ថាជាមន្ត្រីយោធា។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោងជាង៧យប់​ ថ្ងៃចន្ទ​ ទី២៤ ខែធ្នូ​ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះ​លេខ៧៩៣ (ហាង Family BBQ Buffet)​ ផ្លូវ១០១​ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

បើតាម​មន្ត្រីអាវុធហត្ថខណ្ឌចំការមន​ បានឲ្យដឹងមុននេះថា​ បុរសជនជាតិចិន ដែលជាប្ដីក្រោយនោះបានស្លាប់ ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យរុស្សី។

បើតាមការរៀបរាប់ពីសន្តិសុខយាមម៉ូតូ មុខហាង បានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ​ គេបានឃើញនារីរងគ្រោះ ជាប្រពន្ធ មានកូន២នាក់ និង ម្ដាយ បានជិះរថយន្ត Highlander មួយគ្រឿង មកហាង។ មួយសន្ទុះក្រោយមក មានជនជាតិចិនដែលជា​សង្សារ​ ជិះកង់មកតាមក្រោយ ទើបនាំគ្នាហៅ​ស៊ុបហូបជុំគ្នា មួយសន្ទុះក្រោយមក ស្រាប់តែលេចមុខជនដៃ ដល់ជិះម៉ូតូមួយគ្រឿង​ ម៉ាក PCX មិនចាំស្លាកលេខ កាត់មុខហាងមួយជុំ រួចទើបជិះយកម៉ូតូទៅទុកនៅខាងក្រោយរថយន្ត ដែលគេចតចោល នៅក្បែរហាង រួចដើរចូលទៅក្នុងហាង ស្របពេលនោះដែលក្រុមនារីរត់តុ ក៏បានសាកសួររកថា អញ្ជើញពិសាអ្វីដែរ​ តែបុរសដៃដល់ មិនឆ្លើយតបនោះទេ បែរជាប្រញ៉ាប់ដើរសំដៅទៅរកបុរសជនជាតិចិនរងគ្រោះ​ ដែលកំពុងអង្គុយហូបស៊ុបជាមួយអតីតប្រពន្ធ និងកូន រួមទាំងម្ដាយក្មេក រួចធ្វើសកម្មភាពដកកាំបិត ដែលទុកនៅក្នុងកាបូបស្ពាយ ចាក់ទៅលើជនជាតិចិន ជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់​ ហូរឈាមពេញហាង ចំណែកឯនារីជាប្រពន្ធ និងស្ត្រីជាម្ដាយក៏ត្រូវបានបុរសជាប្ដីនោះ​ ចាក់ជាច្រើនកាំបិត​ បណ្ដាលឲ្យរបួសធ្ងន់ទាំង២នាក់នោះ។
ក្រោយពីធ្វើសកម្មភាពហើយ ជនដៃដល់បានដើរចេញពីហាងខាងលើទៅយកម៉ូតូវិញ ស្របពេលជាមួយគ្នានោះ​មានភ្ញៀវ និងបុគ្គលិកក្នុងហាង​ បានរត់ចេញមកជួយចាប់ដែរ​ តែដោយសារតែ​ឃើញកាំភ្លើងនៅជាប់ចង្កេះរបស់ជនដៃដល់ ទើប មិនមានអ្នកណាហ៊ានចូលទៅឃាត់ និងចាប់ឡើយ​ ទើបបណ្ដោយឲ្យជនដៃដល់ឡើងជិះម៉ូតូចេញទៅបាត់៕

អត្ថបទដែលជាប់ទាក់ទង