ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌច្បារអំពៅចុះផ្សព្វផ្សាយពីការបញ្ចុះតម្លៃអគ្គិសនី នៅផ្សារច្បារអំពៅ និងផ្សារបន្លែ

446


(ភ្នំពេញ)៖ អនុវត្តតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ រដ្ឋបាលរាជធានីភ្នំពេញកំពុងសហការជាមួយអគ្គិសនីកម្ពុជា ដើម្បីរៀបចំការបញ្ចុះតម្លៃប្រើប្រាស់អគ្គិសនី តាមតូបលក់ដូររបស់អាជីវករក្នុង ផ្សារទាំងអស់នៅរាជធានីភ្នំពេញ មកត្រឹម ៧៤០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ដោយនឹងចាប់ផ្តើមពីខែមករា ឆ្នាំ២០១៩ នេះតទៅ។

ជាក់ស្ដែងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ រដ្ឋបាលខណ្ឌច្បារអំពៅ លោក ថេង សុថុលអភិបាលរងខណ្ឌ បានចុះជួបបងប្អូនអាជីវករសំណេះសំណាល ដោយមានការចូលរូមពីសំណាក់លោក គួច ចំណាន ប្រធានផ្សារច្បារអំពៅ និងលោក សាន់ ប៊ុណ្ណា ប្រធានផ្សារបន្លែ ដើម្បីផ្សព្វផ្សាយជូនអាជីវករអំពីតម្លៃអគ្គិសនីថ្មីនេះ នៅផ្សារច្បារអំពៅ និងផ្សារបន្លែ ធ្វើអោយបងប្អូនសប្បាយរីរាយ។

លោក ថេង សុថុល អភិបាលរងខណ្ដច្បារអំពៅបានអោយដឹងថា កាលពីពេលថ្មីៗនេះសម្តេចតេជោ បានលើកឡើងដោយទាក់ទងទៅ និងការបញ្ចុះតំលៃភ្លើងជាផ្លូវការ ដោយចាប់តាំងពីដើមខែមករា ឆ្នាំ២០១៩នេះតទៅ ហើយកាលពីមុនការប្រើប្រាស់ចរន្តអគ្គីសនី មានតំលៃខ្ពស់បំផុត នៅលើទីផ្សារសេរី ។ ក្នុង១គីឡូវ៉ាត់ម៉ោងតំលៃ១៤០០រៀលទៅ១៥០០ រៀល ក្រោយពីការចុះពីតំលៃខ្ពស់មកកំរិតទាប ក្នុងតំលៃ៧៤០រៀលក្នុង១គីឡូវ៉ាត់ម៉ោង ។

លោកបានបន្តថា ក្រោយពីបានទទួលនៅព័ត៍មាន ដែលទាក់ទងទៅនិងរឿងភ្លើងនេះ បានធ្វើអោយបងប្អូនអាជីវករទាំងអស់ លោកបានសារទរចំពោះ ចំណាត់ការដ៏ល្អប្រពៃនេះក្នុងគៅលបំណង ជួយកាតុបន្ថយនៅភាពក្រីក្ររបស់ប្រជាពលរដ្ធ។ ទាក់ទិននិងបញ្ហាខាងលើនេះដែរ បងប្អូនទាំងអស់បានថ្លែងអបអរសាទរ និងជូនសព្វសាធុការពរចំពោះសម្តេចតេជាបានសេចក្តីសុខគ្រប់ប្រការ។

អាជីវករលក់ស្បែកជើង លោក តាំង ជុង អាយុ ២៨ឆ្នាំ ស្នាក់នៅសង្កាត់ច្បារអំពៅ១ បានថ្លែងដោយទឹកមុខសប្បាយរីករាយថា «គាត់ និងក្រុមគ្រួសារ លក់ដូរនៅផ្សារច្បារអំពៅយូរយារមកហើយ ទើបតែពេលនេះគាត់ទទួលបាននូវភាពរំភើបរីករាយក្នុងចិត្តយ៉ាងខ្លាំង ដែលរាជរដ្ឋាភិបាល ពិសេសសម្តេចតេជោ ហ៊ុន សែន បានគិតគូរពីសុខទុក្ខរបស់អាជីវករ ពីតម្រូវការរបស់អាជីវករ ជួយកាត់បន្ថយការចំណាយក្នុងការប្រើប្រាស់អគ្គិសនី ដែលក្រុមអាជីវករចង់បាននាពេលនេះ» ។

អំស្រី ណូ ណាស់ អាយុ ៥៦ឆ្នាំ អាជីវករលក់គ្រឿងទេស ក៏ដូចជាអាជីវករនៅផ្សារច្បារអំពៅ ទាំងអស់ បានសម្តែងភាពត្រេកអរយ៉ាងខ្លាំង ដែលបានបញ្ចុះតម្លៃអគ្គិសនី មកនៅត្រឹម ៧៤០រៀល ក្នុង១គីឡូវ៉ាត់ ។ អំស្រីបន្តទៀតថា «ខ្ញុំសូមអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានជួយកាតបន្ថយភាពក្រីក្រដល់អាជីវករ និងសូមអោយសម្តេចតេជោ មានសុខភាពល្អ បន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិអោយមាន ការរីកចំរើនជាងនេះទៅទៀត» ៕

អត្ថបទដែលជាប់ទាក់ទង