ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្របានជួបណាស់៖ ក្មេងស្រីអាយុ១៣ឆ្នាំ ធ្វើពិធីចេញម្លប់នាពេល បច្ចុប្បន្ននេះ ជាពិសេស គឺនៅតាមបណ្ដា ខេត្ត

169

កំពុងចាម៖ គ្រួសារ ស្ថិតក្នុងត្រកូលអ្នកធូរធារ ម្នាក់ឈ្មោះ Kimkota ដែលត្រូវជាឪពុកមា របស់ក្មេងស្រីទំទង់ម្នាក់ អាយុ១៣ ឆ្នាំ ឈ្មោះ មេឃ គឹម អ័ង (ឈ្មោះក្រៅ ម្លិៈរួត) ស្ថិតនៅភូមិបាគ្រង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្ដកំពង់ចាម
បានបង្ហោះរូបភាព និងសារមួយ ដែលបង្ហាញពីពិធី ចេញម្លប់តាមប្រពៃណីរបស់ខ្មែរយើង ដែលមានតាំងពីយូរមកហើយប៉ុន្តែហាក់កម្រឃើញមាន គេធ្វើណាស់នាពេលបច្ចុប្បន្នដោយ យោងតាម គណនីខាងលើបានបង្ហោះថា៖ ជូនពរ ក្មួយស្រី ក្នុងពេលវេលា វ័យជំទង់ អាយុ១៣ឆ្នាំ ភាពជាស្រី មានសំណាង បានប្រកាន់ខ្លួន ចូលម្លប់ រហូត ដល់ចេញ ម្លប់ សូមអោយ គុណបុណ្យ លុះក្នុងអំណាចសេចក្តីល្អ និង ភាពថ្លៃថ្នូរជាស្រ្តីខ្មែរ ចរិតមាយាទ ផ្តល់មកវិញ នូវ រស្មីស្រស់បំព្រង ពេញមួយជីវិត សូមជួយ ស៊ែរ ទាំងអស់គ្នាផង បងប្អូនខ្មែរ។ របៀប មុនចូល ម្លប់ មាន ពូជ ឫ អំបូរ ពីមុនមក មើលចរិត ឫកពារកូន ជាក្មេងស្រី ក្រមុំល្អ អញ្ជើញ លោកអាចារ្យ ដេញវេលាចូលត្រឹមត្រូវ រៀបចំកន្លែង បិតបាំងនាងក្រមុំ រៀបពិធី អញ្ជើញ ចាស់ទុំ ៤ ទៅ១០នាក់ ធ្វើពីធីចូលសុំសិរី ត្រៀមសៀវភៅច្បាប់ស្រី នឹងចាស់ទុំ ស្រីវ័យជំណាស់សមល្មមយល់ដឹង សំដី សំដៅប្រពៃ មើលថែរ បង្រៀន និយាយស្តី ហាទៅបុគ្គលណាត្រូវមានមាយាទរំទុំ ។ល។ ជាតិជាស្រី វ័យជំទង់ តើមានតួនាទីអ្វីខ្លៈ ក្នុងការផ្តល់កិត្តិយស ភាពថ្លៃថ្នូរ ដល់អ្នកមានគុណ និង វង្សត្រកូល ជាពិសេស រៀបចំឡើងនៅ ភូមិបាគ្រង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពងចាម៕

អត្ថបទដែលជាប់ទាក់ទង