ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពសាលាខណ្ឌបន្តចុះកាត់សំយាប និងវាយរបងថ្មសង់រំលោភលេីផ្លូវសាធារណៈ

75


ភ្នំពេញ ៖ កម្លាំងចំរុះរបស់គណៈបញ្ជាការឯកភាពសាលាខណ្ឌ ដឹកនាំដោយលោក ព្រុំ សំខាន់ អភិបាលខណ្ឌ បានចុះកាត់សំយ៉ាប និងវាយរបងថ្ម កាត់ស្លាកយីហោ ដែលសង់រំលោភលេីចិញ្ចេីម តាមបណ្ដោយផ្លូវម៉ៅសេទុង និងផ្លូវ១៥៥និងផ្លូវ១៦ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។

លោក ព្រុំ សំខាន់ ប្រធានគណៈបញ្ជាការឯកភាព និងអភិបាលសាលាខណ្ឌចំការមន បានអោយដឹងថា តាមការណែនាំពីលោកឃួង ស្រេង អភិបាលក្រុងដាក់បទបញ្ជានិងធ្វេីការណែនាំអោយ យល់ពីច្បាប់ការសាងសង់ផ្លូវរំលោភ យកចិញ្ចេីមផ្លូវធ្វេីអោយ បាត់សណ្ដាប់ធ្នាប់និងពន្យល់ ដល់ប្រជាពលរដ្ឋនិង មានកំណត់ហេតុពេលវេលា ត្រឹមត្រូវហេីយកីប្រជាពលរដ្ឋរវល់គ្មាន ពេលវេលាកាត់ឬរុះរេីសអាជ្ញាធរត្រូវ តែចុះចុះរុះរេីសកាត់និងអាចវាយកំទិចចោល ដោយមិនត្រូវគិតថ្លៃសេវាកម្ម ជាលុយនោះទេធ្វេីយ៉ាងម៉េចតំរូវ ការសេវាកម្មជូនប្រជាពលរដ្ឋអោយ បានល្អសំខាន់អោយប្រជាពលរដ្ឋចូល រួមដេីម្បីរំដោះចិញ្ចេីមផ្លូវនិង ជាសោភ័ណ្ឌភាពផ្លូវសាធារណៈ និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅលេីដងផ្លូវ ។

លោកអភិបាលខណ្ឌបន្តថាមុនចុះមកកាត់យាកនិងរុះរេីស និងវាយកំទិចរបងសំណង់រឹងមាំ សុទ្ធតែមានសេចក្ដីជូនដំណឹងមួយ ជំហានដំបូងរយះមួយសប្ដាហ៍ ហេីយក្រោមមកម្ចាស់ទីតាំងនៅ តែមិនរុះរេីសទៀតកម្លាំង គណៈបញ្ជាការសង្កាត់និងនគរបាលប៉ុស្តិ៍មក ប្រាប់ផ្ទាល់មាត់ម្ដងទៀតរយះ៣ថ្ងៃ តែនៅតែមិនធ្វេីតាមទេីបកម្លាំងចំរុះ និងនាំកម្លាំងចុះទៅកាត់និងរុះរេីស ជូនតែម្ដងតែមិនទទួលខុសត្រូវរាល់ការខូចខាត សម្ភោៈផ្សេងៗនោះទេ ហេីយសង្ឃឹមថាបងប្អូនប្រជាពលលរដ្ឋយល់ ផងថាអាជ្ញាធរចុះមករៀប សណ្ដាប់នៅលេីផ្លូវសាធារណៈគឺ ដេីម្បីរំដោះយកចិញ្ចេីមផ្លូវដែល បាត់បង់ផ្លូវថ្មេីរជេីងដើម្បីសោភ័ណ្ឌភាព ផ្លូវសាធារណៈនិងសំខាន់ជាងគេនោះ គឺកាត់បន្ថយការកកស្ទះចរាចរណ៍ ហេីយក្នុងនោះដែរលោក អភិបាលខណ្ឌអរគុណដល់ប្រជាពលរដ្ឋដែល បានឯកភាពនិងគោលការណ៍ ពីចៅហ្វាយក្រុងបានអោយអាជ្ញាធរចុះអនុវត្តតាមផ្លូវសាធារណៈ ។

អត្ថបទដែលជាប់ទាក់ទង