ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សៀវ ង៉ុយ និង ធន អៀងឡៃនឹងឆ្លងផុតវគ្គជម្រុះជុំទី២

105

​ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementវគ្គជម្រុះជុំទី២នៅថ្ងៃទី៣១ធ្នូនេះអ្នក
អ្នកប្រដាល់២រូបគឺធន អៀងឡៃសមាគមប្រដាល់ក្រសួងការពារជាតិ និង សៀវ ង៉ុយក្លិបកងពលធំលេខ២នឹងឆ្លងផុតជាមិនខាន ។

​សៀវ ង៉ុយដែលកាលពីប្រកួតជម្រុះនៅជុំទី១គេប្រកួតឈ្នះអ្នកប្រដាល់នួន រ៉ាថេនក្លិបតាឯកដំបងដែកមានរិទ្ធដោយពិន្ទុ ។សម្រាប់ជុំទី២នេះសៀវ ង៉ុយត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ពុទ្ធ ភារិន្ទក្លិបពុទ្ធសេរីវង្ស ។ការប្រកួតនៅ
ជុំទី២នេះប្រាកដជាមិនងាយស្រួលដូចជុំទី១នោះ ទេព្រោះពួកគេសុទ្ធតែជាអ្នកឈ្នះនៅជុំទី១ដូចគ្នា ។
នៅទឹកទី១ពុទ្ធ ភារិន្ទប្រើកណ្ដាប់ដៃផ្ដួលអ្នកប្រដាល់ថាំង ឌីណាក្លិបអាណាចក្រប្រយុទ្ធខេត្តសៀមរាបនៅទឹកទី១ ។សៀវ ង៉ុយជាអ្នកប្រដាល់ចាស់វស្សាជាងភារិន្ទមែន តែគេមិនអាចមើលស្រាលអ្នកប្រដាល់ជើងថ្មីរូបនេះបាននោះទេ ។

​ភារិន្ទល្អកណ្ដាប់ដៃ ឯ សៀវ ង៉ុយល្អជើងនិងមានចិត្តធំហើយការប្រកួត របស់គេហ៊ានប្ដូរជាងភារិទ្ធ ។កៅអីសម្រាប់ជុំទី៣ជារបស់នរណា ?
​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរសេក គឹមសាន្ដក្លិបអង្គរមានជ័យខេត្តសៀមរាប ត្រូវជួបជាមួយអ្នកប្រដាល់ធនអៀងឡៃសមាគមប្រដាល់ក្រសួងការពារជាតិ ។

​អ្នកប្រដាល់ទាំង២រូបនេះសុទ្ធមានចិត្តធំដូចគ្នា ។កាលពីវគ្គជម្រុះជុំទី១សេក គឹមសាន្ដបានទទួលជ័យជំនះលើកំពែង ខ្មៅសមាគមប្រដាល់ក្រសួងកសិកម្មដោយសារតែកំពែង ខ្មៅដោយមិនបាច់ប្រកួតដោយសារតែកំពែង ខ្មៅមិន
អាចរក្សាទម្ងន់បាន ។ចំពោះធន អៀងឡៃវិញឈ្នះអេរ៉ាវ៉ាន់ ចាន់រាជក្លិបកុលបុត្រគុនខ្មែរដោយពិន្ទុ ។នរណាហាលអាវ
ហើយនរណាឡើងទៅវគ្គជម្រុះជុំទី៣ ?

​សូមបញ្ជាក់ថានៅជុំទី២នេះមានអ្នកប្រដាល់២រូបហើយដែលខ្ទាតចេញ ពីការប្រកួតហើយក៏មានអ្នកប្រដាល់
២រូបដែរដែលកក់កៅអីសម្រាប់ជុំទី៣ ។
ការប្រកួតជាមិត្តភាពអន្តរជាតិវិញនោះចាន់ សំអាតក្លិបអប់រំកាយស្រុកអន្លង់វែងប្រកួតជាមួយអ្នកប្រដាល់ថៃស៊ូ ភើ(Supper)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

អត្ថបទដែលជាប់ទាក់ទង