ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌទួលគោកកំពុងបើកយុទ្ធនាការ​ជួស​ជុល​ជង្ហុក គ្រលុក​សម្បុក​មាន់​លើផ្លូវលេខ១៩២និងអំពាវអោយប្រជាពលរដ្ឋ ផ្តល់​ព័ត៌មានពី​ទីតាំង​ជង្ហុក​ដែល​បង​ប្អូន​ឃើញ ​

77

ភ្នំពេញ៖  រដ្ឋបាលរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះបាននឹងកំពុងយកចិត្តទុកដាក់លើការងារជួស​ជុល ថែទាំផ្លូវខណៈដែលយុទ្ធនាការ​ជួស​ជុល​ជង្ហុក ​(គ្រលុក​សម្បុក​មាន់​) ​តាមដ​ង​ផ្លូវ​សាធារ​ណៈ​បាន​នឹងកំពុងធ្វើសកម្មភាពយ៉ាងសកម្មនិងបានសម្រេចលទ្ធផលប្រមាណជាង៩០ភាគរយហើយនោះ ។

   ជាក់ស្ដែង កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្ដោយ ផ្លូវលេខ១៩២ នៅចន្លោះចាប់ពីផ្លូវលេខ២៤៧ រហូតដល់ផ្លូវលេខ២៦៥ ប្រវែងប្រហែលជាង៨០០ម៉ែត្រ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដែលកន្លងមក ទទួលរងការខូចខាត ដោយមានក្រលុកសំបុកមាន់ បង្កឲ្យបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ទើប រដ្ឋបាលសាលារាជធានីភ្នំពេញ សម្រេចធ្វើការជួសជុល និងអ៊ុតកៅស៊ូ តែម្តងដើម្បីដាក់ជូនបងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើដំណើរ។

   ប៉ុន្តែទោះបីជាយ៉ាងណាក្តីអាជ្ញាធរខណ្ឌទួលគោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវ១ខ្សែនេះ ចូលរួមសហការកុំ ដាក់តាំងលក់លើចិញ្ជើមផ្លូវលើសពី១ភាគ៣ បន្តទៀត ដើម្បីកាត់បន្ថយការកកស្ទះទៀត និងចូលរួមលើកសោរភណ្ឌភាពរាជធានីរបស់យើង។

    គួរបញ្ជាក់ថា កន្លងមកថ្មីៗនេះ ក៏ដូចជាបច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញបានធ្វើការអំពាវអោយប្រជាពលរដ្ឋចូលរួមសហការប្រាប់ផ្តល់​ព័ត៌មាន​ទីតាំង​ជង្ហុក​ដែល​បង​ប្អូន​ឃើញ ​ដោយ​ភ្ជាប់​ជា​មួយ​រូប​ភាព​បញ្ជាក់​នូវ​ទីតាំងភូមិ​សាស្ត្រ​ ផ្លូវ ​សង្កាត់ ​និង​ខណ្ឌ​ឱ្យ​បាន​ច្បាស់លា​ស់ ​ដើម្បី​ក្រុម​ការងា​រ​ងាយ​ស្រួល​ដោះ​ស្រាយជួស​ជុល​ផ្លូវខណៈដែលយុទ្ធនាការ​ជួស​ជុល​ជង្ហុក ​(គ្រលុក​សម្បុក​មាន់​) ​តាមដ​ង​ផ្លូវ​សាធារ​ណៈ​បាន​នឹងកំពុងចាប់​ផ្តើម​ជាទ្រង់ទ្រាយធំ​៕

 

អត្ថបទដែលជាប់ទាក់ទង