ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ដេកលើគ្រែវៀសដៃប៉ះចំមុខតំណខ្សែភ្លើងកង្ហា ឆក់ស្លាប់ភ្លាមនៅលើគ្រែ

106

ភ្នំពេញ ៖បុរសម្នាក់កំពុងដេកលើគ្រែបានវៀសដៃទៅប៉ះចំមុខតំណខ្សែកង្ហា ដាក់ក្បែរខ្លួននោះ បណ្តាលឲ្យឆក់ស្លាប់ភ្លាមៗ នៅលើគ្រែតែម្តង កាលពីម៉ោង៤ល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុងភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។ អ្នកភូមិឱ្យដឹងថា៖ជនរងគ្រោះ ឈ្មោះ ហុីង វណ្ណដេត អាយុ២៤ឆ្នាំ រស់នៅផ្ទះកើតហេតុខាងលើ ។

អ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា ៖មុនពេលកើតហេតុ ជនរងគ្រោះដេកនៅលើគ្រែក្នុងផ្ទះ ដោយមានដក់កង្ហា លើគ្រែក្បែរខ្លួនផង ហើយខណៈដែល ជនរងគ្រោះកំពុងដេកនោះ ដោយមិនបានប្រុងប្រយ័ត្ន ខ្សែរកង្ហានិងព្រីភ្លើង មានស្នាមដាច់រលាត់ លុះពេលដែល ជនរងគ្រោះវៀសដៃទៅប៉ះចំស្រាប់ឆក់តែម្តង ទម្រាំតែក្រុមគ្រួសារដឹង ជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបរាយការណ៍ ប្រាប់សមត្ថកិច្ចចុះមកពិនិត្យមើល ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញចុះទៅពិនិត្យនិងធ្វើ កោសល្យវិច័យ ជាក់ស្តែង ស្នាក់ឆក់ដៃ ខណៈដែលខ្សែរកង្ហាក្បែរខ្លួននោះដាច់រលាត់ ពិតជាស្លាប់ដោយសារឆក់ចរន្តភ្លើងមែន រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង