ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការប៉ូលិសស្រុកមុខកំពូលផ្លាស់ប្ដូរនិងផ្ទេរភារកិច្ចមក ជាអធិការប៉ូលិសស្រុកគៀនស្វាយវិញជំនួសលោកប៉ា សំអិតដែលចូលនិវត្តន៍

124

កណ្ដាលៈកាលពីរសៀលថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៨នេះលោកព្រុំ សំណាងអធិការប៉ូលិសស្រុកមុខកំពូល ត្រូវបានផ្លាស់ប្ដូរនិងផ្ទេរភារកិច្ចមក ជាអធិការប៉ូលិសស្រុកគៀនស្វាយជំនួសលោកប៉ា សំអិតដែលជាអធិការប៉ូលិសស្រុកគៀនស្វាយ ដែលគាត់ត្រូវចូលនិវត្តន៍។
ពិធីនេះដែលរៀបចំធ្វើងឡើងនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលមានការអញ្ជើញចូលរួម ពីសំណាក់លោកនាយឧត្ដមសេនីយ៍ឯកប៉ែន វិបុលអគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក នៃក្រសួងមហាផ្ទៃ។


បើតាមប្រវត្តិការងាររបស់លោកព្រុំ សំណាងបានចូលបម្រើការងារជា សមត្ថកិច្ចប៉ូលិសនៅអំឡុងឆ្នាំ២០០៤មកម៉េះ។ដោយកាលណោះបម្រើការងារ ជាសមត្ថកិច្ចប៉ូលិសជាមន្ត្រីប៉ូលិសរហូតបាន ឡើងឋានៈតួនាទីជា បន្តបន្ទាប់ដោយសារភាព សកម្មការងារបម្រើប្រជាជននៅក្នុងមូលដ្ឋាន ទាំងយប់ទាំងថ្ងៃមិនខ្លាចការនឿយហត់ ពោលគឺពីមន្ត្រីប៉ូលិសបានឡើងតួនាទី ជាហូរហែរដល់នាយរងប៉ុស្ដិ៍ឃុំគគីធំ រួចឡើងជាមេប៉ុស្ដិ៍ឃុំគគីរធំ រួចផ្លាស់ទៅជាមេប៉ុស្ដិ៍ឃុំកំពុងស្វាយ រួចផ្លាស់មកជាមេប៉ុស្ដិ៍ឃុំគគីរហើយ ក្រោយមកទៀតឡើងតួនាទីជា អធិការរងប៉ូលិសស្រុកគៀនស្វាយ។លុះដល់ថ្ងៃទី១៥ខែសីហាឆ្នាំ២០១៧នេះ ថ្នាក់លើមើលឃើញពីភាពសកម្មការងារបាន ឡើងមុខតំណែងអោយ កាន់តំណែងជាអធិការស្រុកមុខកំពូល ខេត្តកណ្ដាលហើយនៅ ពេលនេះ ត្រូវផ្លាស់ប្ដូរភារៈកិច្ចពីអធិការប៉ូលិសស្រុកមុខកំពូល មកជាអធិការប៉ូលិសស្រុកគៀនស្វាយវិញ ជំនួសលោកប៉ា សំអិតដែលជាអធិការប៉ូលិស ស្រុកគៀនស្វាយដែលគាត់ត្រូវចូលនិវត្តន៍។
លោកព្រុំ សំណាងអធិការប៉ូលិសស្រុកគៀនស្វាយ ក្រោយពីផ្លាស់ប្ដូរភារកិច្ចរួចជាផ្លូវការ ហើយនោះលោកបានប្ដេជ្ញាចិត្តថា នឹងខិតខំបំពេញការងារតាមតួនាទីរបស់ខ្លួន អោយវាសក្ដិសមនឹងតួនាទី ដែលស្នងការខេត្តកណ្ដាល នឹងក្រសួងមហាផ្ទៃប្រគល់អោយ ដើម្បីបម្រើផលប្រយោជន៍ជូន ប្រជាជននឹងរក្សារភាពសុខសាន្ត នៅក្នុងមូលដ្ឋានក៏ដូចសង្គមជាតិទាំងមូល។
ប្រជាជនទូទៅរស់នៅក្នុងស្រុកគៀនស្វាយខេត្តកណ្ដាល គឺពួកគាត់សប្បាយចិត្ត នឹងសង្ឃឹមជឿជាក់ទៅលើសមត្ថភាព ការងារលោកព្រុំ សំណាងដែលជាអធិការស្រុកគៀនស្វាយ ដែលទើបផ្លាស់ប្ដូរមកពីស្រុកមុខកំពូល នាពេលនេះថាគាត់មានសមត្ថភាព ទាំងព្រមក្នុងការដឹកនាំ កម្លាំងការពារនូវសន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន ពិសេសចុះបង្ក្រាប រាល់មុខសញ្ញាក្រុមជនសង្គមងងិត ពោលគឺក្រុមជនជួញដូរគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទអោយ ស្របតាមគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ពោលគឺគ្មាន៩យ៉ាង។ដោយសារលោកព្រុំ សំណាងគាត់មាន បទពិសោធន៍បម្រើការងារជាសមត្ថកិច្ចប៉ូលិស អស់រយះពេលជិត១៥ឆ្នាំមកហើយ ទើបក្រសួងមហាផ្ទៃនឹងស្នងការខេត្តកណ្ដាល ប្រគល់តួនាទីជាអធិការស្រុកគៀនស្វាយ អោយនាពេលនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង